All posts by មេគង្គ ប៉ុស្តិ៍

បណ្តឹង​​នៅក្រៅ​ឃុំ​​របស់លោក នី ចរិយា ត្រូវ​បរាជ័យ​

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​ច្រានចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​មេធាវី​ការពារ​ក្ដី​លោក នី ចរិយា លោក សំ សុ​គង់ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា តុលាការ​កំពូល​បាន​ច្រានចោល ចំពោះ​សំណើ​នៅក្រៅ​ឃុំ​នេះហើយ​។ លោក​បញ្ជាក់ថា មូលហេតុ​សំខាន់​ដែល​តុលាការ​កំពូល​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​នេះ ដោយសារ​លោក នី ចរិយា ជាប់ចោទ​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ដែលជា​បទល្មើស​ឧក្រិដ្ឋ​។​
​គួរ​បញ្ជាក់ថា លោក នី ចរិយា ជាប់ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមីនា ខែមេសា ឆ្នាំ​២០១៦ តាម​មាត្រា​២៩​និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​៕

M15-06-16-a-700x400

ឆេះ​ឃ្លាំង​លក់​ឡាន​ធុន​ធំ​មួយកន្លែង​ខូចខាត​ឡាន​មួយចំនួន​

​រាជធានី​ភ្នំពេញ​៖​កាលពី​យប់មិញ​មាន​ករណី​ឆេះ​ឃ្លាំង​លក់​រថយន្ត​ធុន​ធំ​មួយកន្លែង ធ្វើឱ្យ​រថយន្ត​ចំនួន​៤​គ្រឿង និង​តួ​រថយន្ត​មួយគ្រឿង​រង​ការខូចខាត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៣០ មីនា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ចំណុច​ដីឡូត៍​មួយកន្លែង ក្រុម​៣ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់​ឃ្លាំង​រថយន្ត​មានឈ្មោះ លី អាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅក្នុង​កន្លែងកើតហេតុ ខណដែល​ឃ្លាំង​រថយន្ត​នេះ លក់​តែ​រថយន្ត​ធុន​ធំៗ​ដូចជា​រថយន្ត​ហ៊ីយ៉ាន់ដាយ និង​រថយន្ត​កូរ៉េ​ជាច្រើន​គ្រឿង មាន​ទាំង​រថយន្ត​ថ្មី និង​រថយន្ត​ចាស់​ផងដែរ​៕

1f984ee7-bd61-4b1e-b120-46adfbc6b1b36f7c65c3-2aff-4ba1-bd4a-4b30d0486e90cb2931bc-3fa6-4235-b637-7004f64598d9

វៀតណាម​ថ្កោលទោសសមយុទ្ធយោធា​​តៃវ៉ាន់​​នៅ​កោះមាន​ជម្លោះ​

​ហាណូយ​៖​ប្រទេស​វៀតណាម​កាលពី​ម្ស​ល​មិញ​បានប្រកាស​ថ្កោលទោស​កោះ​តៃវ៉ាន់​ចំពោះ ការធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​កោះ​កំពុងមាន​ជម្លោះ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ថែមទាំង​បាន​ហៅ ទង្វើ​ខាងលើនេះ​ថា ជាការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ដែន​អធិបតេយ្យ​វៀតណាម និង​សន្តិសុខ​នាវាចរ​ថែមទៀត​ផង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia ។​
​តៃវ៉ាន់​បាន​បញ្ជាក់ថា ពួកគេ​នឹងធ្វើ​សមយុទ្ធ​ឆ្មាំ​សមុទ្រ​នៅ​កោះ Itu Aba នៅ​ឆ្នាំនេះ ដូចពេលមុនៗ​ទៀត ដែល​ចាប់​ពីថ្ងៃ​ពុធ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​។ ចំណែក​វៀតណាម បាន​ប្រឆាំងនឹង​ការធ្វើ​សមយុទ្ធ​នោះ​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យភាព ដែល​ប៉ះពាល់​ដល់​កោះ​កំពុងមាន​ជម្លោះ​គឺ​កោះ​ស្ព្រា​ត​លី និង ប៉ះពាល់​ដល់​សន្តិសុខរ​បស់​វៀតណាម​។​
​គួរ​បញ្ជាក់ថា ចិន​អះអាងថា តំបន់​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ទទួលបាន​តម្លៃ​៥​ទ្រី​លាន​ដុល្លារ​ពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្នុង​១​ឆ្នាំៗ​ថា ជា​កម្មសិទ្ធិ​របស់ខ្លួន ចំណែក​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា ប្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង វៀតណាម ក៏​អះអាងថា មានកម្ម​សិទ្ធិ​ពួកគេ​នៅ​ទី​នោះដែរ​៕

fn-2017-03-30-15-56-10-0

Sanchez ក្លាយជា​គោលដៅ​ទី​១​របស់​តោ​ខៀវ Chelsea

​បាល់ទាត់​៖​យោងតាម​ចុះផ្សាយ​របស់​កាសែត​អង់គ្លេស​មួយ​បាន​ឲ្យ​ដឹងថា កីឡាករ Alexis Sanchez បាន​ក្លាយជា​គោលដៅ​ទីមួយ​របស់លោក Antonio Conte គ្រូបង្វឹក​តោ​ខៀវ Chelsea ដែល​ស្ថិតនៅ​ក្នុងចំណោម​គោលដៅ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។​
​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ បាន​លើកឡើងថា លោក​បាន​ពិភាក្សា​ពី​កិច្ចសន្យា​ផ្ទេរ​នៅ​រដូវក្តៅ​នេះ ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Chelsea ។ ប៉ុន្តែ​របាយការណ៍​ពី​ក្រុម​កាំភ្លើង​ធំ​អះអាងថា នឹងមិន​លក់​ខ្សែប្រយុទ្ធ​រូបនេះ​ទៅ​ក្លឹប​នៅ​លី​ករ​បស់​អងគ្លេស​ទេ​ហើយ​សុខចិត្ត​លក់​ទៅ​ក្លឹប​ឯ​បរទេស​វិញ​។​
Chelsea ដឹង​ច្បា​ស់ថាប​ច្ចិ​ប្បន្ន​នេះ Arsenal នៅមាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការលក់ Sanchez ទៅ​ឲ្យ​ក្លឹប​នៅ Premier League ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ​របស់ខ្លួន​នោះទេ​។​
​យ៉ាងណាមិញ លោក Fernando Felicevich ភា្ន​ក់​ងារ​របស់ Sanchez បាន​បញ្ជាក់ថា Chelsea មាន​ចំណាប់អារម្មណ៍​មកលើ​កូនក្រុម​គាត់​មែន តែ Chelsea មិនទាន់បាន​ដាក់សំណើ​ផ្លូវការ​នៅឡើយ​៕

ches

យុវជន​ដើម្បី​វប្បធម៌​ជាតិ​ជា​ប្រធានបទ ដើម្បី​ជំរុញ​យុវជន​ចេះ​បង្កើត​ប្រធានបទ​ថ្មី​ក្នុង​ការអប់រំ​មនុស្ស​

​ក្រចេះ​៖​លោក ជុច ភឿន រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​មានប្រសាសន៍​លើកឡើងថា ប្រធានបទ​យុវជន​ដើម្បី​វប្បធម៌​ជាតិ ត្រូវបាន​ធ្វើឡើង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ដើម្បី​ជម្រុញ​ឲ្យ​យុវជន​ចេះ​បង្កើត​ប្រធានបទ​ថ្មី​ក្នុងការ​អប់រំ​មនុស្ស និង​ទម្រង់​សី​ល្បៈ​ដទៃទៀត​ក៏មាន​លក្ខណៈ​អបរំ​មនុស្ស​ដែរ ។​
​លោក​រដ្ឋលេខាធិការ​មានប្រសាសន៍​លើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣ មិនា លើក​ទី​១៩ ឆ្នាំ​២០១៧ ដោយមាន​ការ​អ​ញ្ចើ​ញ​ជា​គណអធិបតី​ពី​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តក្រចេះ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សី​ល្បះ​ខេត្ត នៅ​សាល​មហោស្រព​ខេត្តក្រចេះ ព្រមទាំង​មាន​វត្តមាន​ចូលរួម​ពី​គ្រប់​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ សង្គម​ស៊ីវិល និង​សិស្ស​នុ​សិស្ស​ជាច្រើនរូប ។ លោក ជុច ភឿន រដ្ឋលេខាធិការ មានប្រសាសន៍​បន្តថា យុវជន គឺជា​ធនធាន​ដ៏​សំខាន់​ក្នុងការ​បន្តវេន និង​ថែរក្សា​នូវ​វប្បធម៌​ដ៏​ថូរ​ថង់​របស់​យើង ។
​គូស​បញ្ជាក់ដែរថា កន្លងទៅ​ថ្មីៗ​នេះ មន្ទីរ​វប្បធម៌​ខេត្ត បាន​សហកា​ជាមួយ​មន្ទីរអប់រំ​យុវជន​ខេត្ត បាន​បង្កើត​សី​ល្បះ​មួយ​ទម្រង់​ដើម្បី​ចូលរួម​មហោស្រព​សី​ល្បះ​យុវជន​លើក​ទី​៣ គឺ​ល្ខោន​អប់រំ​រឿង ស្បែកជើង​មួយ​ជំ​ហៀ​ង ជា​លទ្ធផល​ទទួលបាន​ជ័យលាភី​ថ្នាក់​កិត្តិយស​ទូទាំងប្រទេស​លើ​ទ​ម្រ​ង់​ល្ខោននិយាយ ។​
​លោក​ក៏បាន​បញ្ជាក់​បន្ថែមថា នៅ​ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​បានកំណត់​យក​ប្រធានបទ យុវជន​ដើម្បី​វប្បធម៌​ជាតិ ដើម្បី​ឲ្យ​យុវជន​ដ៏​ដូចជា ពលរដ្ឋ​ទូទាំង​អស់ បង្កើន​ការស្រឡាញ់ និង​មាន​ស្មារតី​កាន់តែ​កាន់តែ​ខ្លាំងក្លា លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ បង្កើន​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ទុក លើកស្ទួយ​ការប្រើប្រាស់​សក្ដានុពល​វប្បធម៌​ក្នុងន័យ​ដើម្បី​បង្កើន​ការងារ និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ផ្សព្វផ្សាយ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ព្រមទាំង​វប្បធម៌​ចម្រុះ​ប្រកបដោយ​និរន្ត​ភាព ។​
​ទន្ទឹម​នោះដែរ​លោក​រដ្ឋលេខាធិកា​រ ក៏បាន​អំពាវនាវ​ដល់​មន្ទីរ​អង្គភាព​ទាំងអស់ និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវ​ជម្រុញ​ការចូលរួម​ប្រកបដោយ​ស្មារតី​ទំនួល​ខុសត្រូវ​ខ្ពស់ ក្នុងការ​អភិរក្ស​នូវ​វប្បធម៌​ឲ្យ​បាន​គង់វង្ស ស្របតាម​ពាក្យស្លោក “ វប្បធម៌​ដើម្បី​អប់រំ អប់រំ​ដើម្បី​វប្បធម៌ ” ៕

17690495_1853296258242269_1134004920_n17690153_1853296344908927_1520075081_n17690093_1853296441575584_451697561_n17741380_1853296621575566_858066762_n

កម្មករ​កាត់ដេរ​ក្រុមហ៊ុន អា លីម ផ្ទុះ​កូដកម្ម​ទាំង​ព្រឹក​ទាមទារ​បើក​ប្រាក់ខែ

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​កម្មករ​រោងចក្រ អា លីម ប្រមាណ​ជាង​៩០​នាក់ ផ្ទុះ​កូដកម្ម​ទាំង​ព្រឹក រារាំង​មិនអោយ​ក្រុមហ៊ុន​ជ្រើសរើស​កម្មករ​ផ្សេង​ចូលធ្វើការ​ព្រោះ​ក្រុមហ៊ុន​មិនទាន់​ដោះស្រាយ​ប្រាក់ខែ​ជូន​កម្មករ​ទាំងនោះ ហេតុ​ការផ្ទុះ​កូដកម្ម​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៧ ស្ថិត​នៅមុខ​រោងចក្រ អា លីម ខូ​អិ​ល​ធី​ឌី ខាងក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពពី​កម្មករ​រោងចក្រ អា លីម បានអោយដឹងថា កម្មករ​ដែល​ចូលរួម​ធ្វើការ​កូដកម្ម​នៅមុខ​រោងចក្រ​នេះ​មាន​៣​ក្រុម ប្រមាណ​ជាង​៩០​នាក់​បានទាមទារ​អោយ​ក្រុមហ៊ុន​បើកប្រាក់​ខែ​ចុងក្រោយ​។ តែ​មិនដឹង​មូលហេតុ​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​អោយ​កម្ម​ករចាស់ ហើយ​បានជ្រើសរើស​កម្មករ​ថ្មី​អោយចូល​ធ្វើការ​ទើប​កម្មករ​ទាំងនេះ​សម្រេចចិត្ត​ធ្វើ​កូដកម្ម​តែម្តង​។​
​ក្រោយពី​មានការ​ផ្ទះ​កូដ​កម្មនេះ​អជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ព្រោះ​ខ្លាច​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ប្រើ​អំពើហិង្សា​។ តែ​ទោះ​យ៉ាងណាក្តី​ក្រុមហ៊ុន​ខាងលើ​មិនទាន់មាន​ចំណាន់​ការ​អី​នៅឡើយ​ទេ​៕

17690511_1853286914909870_1336662644_n17690907_1853286931576535_861265367_n 17740941_1853286891576539_437918875_n 17741105_1853286898243205_962401102_n

ម៉ាឡេស៊ី​សម្រេច​នឹង​ប្រគល់​សព​លោក គីម ជុង​ណា​ម ឲ្យ​ទៅ​កូរ៉េខាងជើង

​គូ​ឡា​ឡាំ​ពួរ​៖​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​បញ្ជូន​សាកសព​លោក គីម ជុង​ណា​ម បញ្ជូនទៅ​ឲ្យ​ប្រទេស​កូរ៉េខាងជើង តាម​ការស្នើសុំ​ពី​សំណាក់​ក្រុមគ្រួសារ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​លោក ណា​ជីប បាន​បន្ថែមថា ការបញ្ជូន​សាកសពរ​ប​ស់លោក គីម ជុង​ណា​ម ទៅកាន់​ប្រទេស​កូរ៉េខាងជើង​វិញ​នេះ​ធ្វើឡើង​ក្រោយ​ការបិទ​បញ្ចប់​ការធ្វើ​កោសល្យវិច័យ និង​តាម​ការស្នើសុំ​ពី​ក្រុមគ្រួសារ​លោក គីម​។ ទន្ទឹម​នោះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា ជនជាតិ​ម៉ាឡេស៊ី​ដែល​ជាប់គាំង​ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​កូរ៉េខាងជើង ស្រប​ពេលដែល​ជនជាតិ​កូរ៉េខាងជើង​នៅ​ម៉ាឡេស៊ី ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​មាតុប្រទេស​វិញ​ដូចគ្នា​ដែរ​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​ណា​ម ដែល​ត្រូវជា​បងប្រុស​ម្តាយ​ទីទៃ​របស់លោក គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​នៃ​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​ត្រូវបាន​គេ​លួច​ធ្វើឃាត​នៅឯ​អាកាសយានដ្ឋាន​អន្តជាតិ​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​កន្លងទៅ ដោយ​ការប្រើប្រាស់​សារធាតុ​គីមី​ពុល​ម្យ៉ាង​មាន​ឈ្មោះថា VX៕

fn-2017-03-30-20-17-52-0

ទីបំផុតលោកស្រី ផាក គីន​ហេ​ ត្រូវ​តុលាការ​សម្រេច​ចេញ​ដីកាចាប់ខ្លួន​

​កូរ៉េខាងត្បូង​៖​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គីន​ហេ ត្រូវបាន​តុលាការ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល សម្រេច​ចេញ​ដីកាចាប់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ រំលោភ​អំណាច និង​ធ្វើឱ្យ​លេច​ធ្លាយ​ឯកសារ​រដ្ឋាភិបាល​ជាដើម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​សារព័ត៌មាន​ដដែល​បន្តថា លើសពីនេះ​លោកស្រី ផាក គីន​ហេ ក៏ត្រូវ​បាន​ជាប់​សង្ស័យ​ថា បានរួម​គំនិត​ជាមួយ​មិត្តភក្តិ​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល បង្ខំ​ឱ្យ​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង បង់ប្រាក់​ជាង​៧០​លាន​ដុល្លារ​ក្រោមរូបភាព​ជា​អំណោយ​ឱ្យទៅ​មូលនិធិ​គ្រប់គ្រង​ដោយ​ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល​។ តាមច្បាប់​របស់​កូរ៉េខាងត្បូង​លោកស្រី​អាច​នឹង ប្រឈមមុខ​ជាប់ពន្ធនាគា​រ​យ៉ាងតិច​១០​ឆ្នាំ​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង បានចេញ​សាលក្រម​សម្រេច​ទម្លាក់​លោកស្រី ផាក គឺ​ន​ហេ ចេញពី​តំណែង​ប្រធានាធិបតី ហើយ​សម្រេច​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹងត្រូវ​ធ្វើឡើង​នៅ​៦០​ថ្ងៃ​បន្ទាប់​៕

fn-2017-03-31-01-43-01-0

ម្ចាស់កា​រ៉ា​ស់​សាំង​LIM LONG អៃ សៀដ​ហួរ ដេកស្លាប់ ហាក់ដូច​អាថ៌កំបាំង

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ម្ចាស់​ទីតាំង​ដេប៉ូ​លក់​ប្រេង​ឥន្ទ​នៈ យ៉ី​ហោ LIM LONG អៃ សៀដ​ហួរ បាន​ដេកស្លាប់ ដោយ​មិនដឹង​មូលហេតុ តែ​អ្វីដែល​ភ្ញាក់ផ្អើល ថៅកែ​ហ្គា​រ៉ា​ស​សាំង​នោះបាន​ស្លាប់​ចែក​ឋាន​ទៅកាន់​សុគតិភព ដោយបាន​បន្សល់ទុក​នូវ​អន​ស្សាវ​រី​យ៍​សាច់ញាតិ និង​ក្រុមគ្រួសារ​។
តែ​អ្វីដែល​គួរអោយ​ចាប់​អ​ម្មរណ៍​ទៀត​នោះ​គឺ​សាច់ញាតិ​សព​បាន​រារាំង​អ្នកយកព័ត៌មាន ជាច្រើន​អ្នក និង​បាន​ចាប់យក​កា​ម៉េ​រ៉ា អ្នកយកព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​បោក​ចោល ចាប់​ក្របួច​កអាវ អ្នកយកព័ត៌មាន Fresh News គម្រាម និង​ដេញចាប់​អ្នកយកព័ត៌មាន​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៨ HD TV ទៅវិញ ។ ចំណែក​អ្នកសារព័ត៌មាន​ច្រើន​រូប​ទៀត រត់​រួច​ផុតពី​ក្រញាំដៃ​ស្អិត របស់​សាច់ញាតិ​សព ។​
ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ ដេប៉ូ​លក់​ប្រេង​ឥន្ទ​នៈ LIM LONG តាមផ្លូវ​បេតុង ខាង​ត្បួ​ង​សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​សាកសព​ខាងលើ​មានឈ្មោះ អៃ សៀដ​ហួរ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​ដេប៉ូ​លក់​ប្រេង​ខាងលើ ។ តាម​ប្រភព​នៅ​កន្លែងកើតហេតុ​ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ លើសឈាម ច្រើន​ខែ​ឆ្នាំ​មកហើយ រហូតដល់ ព្រឹក​ថ្ងៃកើតហេតុ ខណៈដែល លោក​កំពុង​សម្រាន្ត ស្រាប់តែ​ដេកស្លាប់​តែម្តង រួច​សាច់ញាតិ​ហាក់ដូច​លាក់បាំង​ព័ត៌មាន​ខ្លាំងណាស់ បានត្រឹមតែ រាយការណ៍​ប្រាប់​អាជ្ញាធរ សមត្ថកិច្ច​ចុះទៅពិនិត្យ​ជាក់ស្តែង​ស្ងាត់ៗ​តែប៉ុណ្ណោះ​។
​ព័ត៌មាន​ដែល​ម្ចាស់​ទីតាំង ដេប៉ូ​លក់​ប្រេង​ខាងលើ ដេកស្លាប់​នៅ​មិនទាន់​មូលហេតុ​ច្បាស់​នៅឡើយ​ទេ​។
​ទង្វើរ​របស់​សាច់ញាតិ​សព លោក អៃ សៀដ ហួរ ដែល​បាន​ចែក​ឋាន​ទៅហើយ គឺ​សាច់ញាតិ​នោះបាន​បង្កើត​អនុស្សាវរីយ៍​ជាមួយ​អ្នកសារព័ត៌មាន​ជូន​លោក​ទៀត ។ ដោយឡែក អ្នកសារព័ត៌មាន​ច្រើន​នាក់​ទៀត បាន​រត់គេច​រួច​។​
​ក្រោយពី កើតរឿង​អាស្រូវ​ល្អក់កករ រវាង​សាច់ញាតិ​នៃ​សព ជាមួយ​អ្នកសារព័ត៌មាន​ហាក់បីដូចជា​ហួសហេតុ​ពេក​ហើយ លោក អៃ សៀដ​ហួរ បាន​ដេកស្លាប់​ហាក់​មាន​អាថ៌កំបាំង​អ្វី​ផ្សេង​ឬអ្វី​ទើបបានជា សាច់ញាតិ​លោក កាច​ជាង​ខ្លា​ទៅទៀត សកម្មភាព​បែបនេះ ប្រសិនបើ​ព្រលឹង​វិញ្ញាណ​ខ័​ណ្ឌ លោក​អៃ សៀដ​ហួរ មើលឃើញ ក្រុមគ្រួសារ​លោក​បញ្ចេញ​សកម្មភាព​បែបនេះ​មកលើ​អ្នក​សារពត៌មាន​វិញ នោះ​មិនដឹងថា​អារម្មណ៍​លោក​យ៉ាងណាទេ ។ ដោយឡែក ក្រុម​អ្នកសារព័ត៌មាន​ដែល​ទទួលរង​គ្រោះ ក៏​កំពុង​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ប៉ូលីស​ផងដែរ ដើម្បី​រក​យុត្តិធម៌៕

17578026_1852977528274142_978984046_n17690428_1852977534940808_871985926_n 17692708_1852977544940807_2096423953_o

ក្រសួងមហាផ្ទៃ​នៅតែ​ជំទាស់​ការតែងតាំង​ក្បាលម៉ាស៊ីន​បក្សប្រឆាំង​

​រាជធានី​ភ្នំពេញ​៖​ការពិភាក្សា​កាលពី​ម្សិលមិញ រវាង​ក្រសួងមហាផ្ទៃ និង​បក្ស​សង្គ្រោះ​ជាតិ​ហាក់​មិន​ទទួលបាន​ទទួលផល​អ្វី​នោះទេ ខណៈដែល​ក្រសួង​នៅតែ​ជំទាស់​រឿង​តែងតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្សប្រឆាំង​មួយ​នេះ ។​
​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា ក្រសួង​នៅតែ​រក្សា​គោលជំហរ​របស់ខ្លួន មិន​ទទួលស្គាល់​ប្រធាន និង​អនុប្រធាន​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល គឺ​ស្នើ​ឲ្យ​ដោះស្រាយ បញ្ហា​នេះ ព្រមទាំង​ស្នើ​ឲ្យ​ផ្លាស់ប្តូរ​ពាក្យស្លោក​នយោបាយ​របស់ខ្លួន​។ ដោយ​ព្រមាន​ថា ប្រសិនបើ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ អាច ប្រឈម នឹង​បញ្ហា​ផ្លូវច្បាប់ ស្តីពី​គណបក្សនយោបាយ​។​
​ផ្អែក​តាម​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ចែងថា ករណី​ប្រធាន​គណបក្ស​បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស ដែល​បញ្ជាក់​ដោយ​គណៈកម្មាធិកា​រ​នាយក បើ​៖ អាណត្តិ​នៅ​តិចជាង​១៨​ខែ អនុប្រធាន​គណបក្ស ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស​ស្តីទី ហើយ​គណៈកម្មាធិការ​នា​យក ត្រូវ​ជ្រើសរើស អនុប្រធាន​គណបក្ស​ថ្មី​មួយរូប ក្នុង​រយៈពេល ៣០​ថ្ងៃ​យ៉ាងយូរ ពី​ក្នុងចំណោម​សមាជិក​របសខ្លួន ដើម្បី​ជួយ​ការងារ​ប្រធាន គណបក្ស​ស្តីទី រហូតដល់​ចប់​អាណត្តិ នា​ខែមេសា ឆ្នាំ​២០១៨​។​
​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សមាជ​តែងតាំង​ក្បាលម៉ាស៊ីន​របស់ខ្លួន ដែ​មាន​ប្រធាន​១​រូប និង​អនុប្រធាន​៣​រូប កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​លោក សម រង្សី បាន​លា​ចេញពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​នេះ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ នោះ​។​
​គួររម្លឹកថា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ធ្លាប់បាន​បញ្ជាក់ថា គ​.​ជ​.​ប នឹង​លុបឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​បញ្ជី​បោះឆ្នោត ប្រសិនបើ​ក្រសួងមហាផ្ទៃ​ប្រកាសថា សមាជ​បក្ស​សង្គ្រោះ​ជាតិ​ខុសច្បាប់​៕

ministryOfInterior_150202_meng

លោក កឹម សុខា បង្ហាញ​វត្តមាន​ក្នុង​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣០ មីនា ឆ្នាំ​២០១៧​នេះ គណបក្សប្រឆាំង​នៅ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ អ្នក​ដែល​ស្លាប់​ដោយសារ​ហេតុការណ៍​គប់​គ្រាប់បែក​នៅមុខ​អតិ​ត​រដ្ឋសភា​។ លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បានបង្ហាញ​មុខ​ក្នុង​ពិធី​នេះ ខណដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បង្ហាញមុខ​តាម​វីដេអូ​ផងដែរ​។​
​គួរ​រលឹក​ថា​ហេតុការណ៍​គប់​គ្រាប់បែក កាលពី​ថ្ងៃ​៣០ មីនា ឆ្នាំ​១៩៩៧ បណ្តាលអោយ​កម្មករ ស្លាប់​និង​របួស​ជាង ១០០​នាក់ ខណៈដែល​បាតុកម្ម​នោះ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​៕

65c480dfc014176d709a016230d0e103

ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់គុគ​១​ឆ្នាំ​៨​ខែ​ពិន័យ​១០​លាន​រៀល​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​តុលាការ​បានសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ​១​ឆ្នាំ​៨​ខែ ពិន័យ​១០​លាន​រៀល និង សង​សំណង​១០០​រៀល ពាក់ព័ន្ធ​សំណុំរឿង​លោក​ចោទថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី អ្នកវិភាគ​ឯករាជ្យ​៕

Pisey-2016-07-07-full-L50-e12222-400x260

ប្រើ​ទឹក​ខ្ទឹមបារាំង​តែ​១​សប្តាហ៍ បុរស​ស្ត្រី​នឹង​លែង​បារម្ភ​ពី​រឿង​សក់​ជ្រុះ​!

សុខភាព​៖​ទឹក​ខ្ទឹមបារាំង​អាចជួយ​ទប់ស្កាត់​ការ​ជ្រុះ​សក់​បាន ខណៈដែល​សាប៊ូ និង​ថ្នាំ​ជំនួយ​សក់​ជាច្រើន​តែង​ផ្ទុក​នូវ​ទឹក​ខ្ទឹមបារាំង ព្រោះ​វា​ជួយ​ទប់ស្កាត់​មិនឱ្យ​ជ្រុះ​សក់ ហើយ​ឥឡូវ​រាល់​ការពិត​ទាំងនេះ​ត្រូវបាន​វិទ្យាសាស្ត្រ​បញ្ជាក់ថា​ជាការ​ពិតមែន​។ ទោះយ៉ាងណា រឿង​ដែល​សំខាន់បំផុត​គឺថា ទឹក​ខ្ទឹមបារាំង​ជួយ​ជំរុញ​ដល់​ចរន្តឈាម​ហូរ និង​ដើរតួ​ជា​អ្នក​សម្លាប់​មេរោគ​យ៉ាងសំខាន់​នៅលើ​ស្បែកក្បាល​។​
ស្ត្រី​ចាប់ផ្តើម​បាត់បង់​សក់​ដំបូង​បំផុត​គឺ​នៅលើ​កណ្តាល​ក្បាល​។ ជាទូទៅ ស្ត្រី​នឹងត្រូវ​ជ្រុះ​សក់​ពី ២០ ទៅ ៣០ ភាគរយ​។ ខុសពី​ស្ត្រី បុរស​ចាប់ផ្តើម​ជ្រុះ​សក់​នៅ​ផ្នែក​ខាងមុខ​នៃ​ក្បាល ដែល​គេ​អាច​សម្គាល់​ឃើញ​យ៉ាង​ងាយ​ពេល​បុរស​ចាប់ផ្តើម​ជ្រុះ​សក់​។ មួយវិញទៀត​ការ​ជ្រុះ​សក់​របស់​ស្ត្រី​គឺជា​ដំណើរការ​ដ៏​យូរអង្វែង​មួយ ដែល​អូស​បន្លាយពេល​រាប់​ឆ្នាំ​ឯណោះ ដូច្នេះ​វា​ជាការ​រំខាន​មួយ​យ៉ាងខ្លាំង​ចំពោះ​សម្រស់​នារី​គ្រប់រូប​។​
* ដំបូង​បំផុត អ្នក​ត្រូវតែ​កិន​ខ្ទឹមបារាំង​។ បន្ទាប់មក យក​ក្រណាត់​ស្បៃ​ពូត​យក​ទឹក​។ ប្រើ​ទឹក​ខ្ទឹមបារាំង​នេះ​លាប​លើ​ស្បែកក្បាល រួច​ទុកចោល​ប្រហែល​មួយ​ម៉ោង បន្ទាប់មក​សឹម​លាង​សម្អាត​ជាមួយ​សាប៊ូកក់សក់​។ អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​ខ្ទឹមបារាំង​មាន​ក្លិនឈួល​ខ្លាំង ដូច្នេះ​អ្នក​អាច​លាយ​ទឹក​ក្រអូប​ជាមួយ​ទឹក​ខ្ទឹមបារាំង​បាន​ដើម្បី​បំបាត់​ក្លិន​។ ប្រើ​ទឹក​ខ្ទឹមបារាំង​នេះ​ពីរដង​ក្នុង​មួយ​សប្តាហ៍ ផ្អែកលើ​ស្ថានភាព​ស្បែកក្បាល​ជាក់ស្តែង​របស់​អ្នក​។ បន្ទាប់ពី​រយៈពេល ១ សប្តាហ៍ អ្នកនឹង​កត់សម្គាល់ឃើញ​សក់​លែង​ជ្រុះ​តទៅទៀត​ជាមិនខាន​៕

1

ការវិភាគ​របស់លោក Phil Robertson បង្ហាញ​ច​រិ​ក​ឆ្កួត​លីលា​

​រាជធានី​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បានប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការវិភាគ​ដ៏​ឆ្កួត​លីលា​របស់លោក Phil Robertson នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧៕
សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​៖

192AA7EB-4621-46E0-AE2E-C14DC7E2EEBA_cx8_cy6_cw92_w987_r1_s_r1fn-2017-03-29-21-09-07-0

តំបន់​មួយចំនួន​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល​នឹងត្រូវ​ផ្តាច់​ភ្លើង​រយៈពេល​៤​ថ្ងៃ​

​រាជធានី​ភ្នំពេញ​៖​អគ្គិសនី​កម្ពុជា ( EDC ) បានចេញ​សេចក្តីជូនដំណឹង ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅតាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល រយៈពេល​៤​ថ្ងៃ​ចាប់​ថ្ងៃទី​៣០ ខែមីនា ដល់​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខា និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕

images5fn-2017-03-28-21-21-25-0fn-2017-03-28-21-21-25-1