All posts by មេគង្គ ប៉ុស្តិ៍

កសិករ​ស្រុក​ចិត្រ​បុរី​អនុវត្ត​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំនេះ​សម្រេចបាន​ប្រមាណ​ជា ១០០​ភាគរយ​

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ប្រជាកសិករ​នៅក្នុង​ស្រុក​ចិត្រ​បុរី បាន​អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ឆ្នាំនេះ បាន​ទាន់ពេលវេលា ដោយសារ​ភាពអំណោយ​ផល​ដ៏​ល្អប្រសើរ​នៃ​កត្តា​ធម្មជាតិ ដែលមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​នៅ​គ្រប់កន្លែង ។​
​លោក ហង្ស ចាន់​ឌី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវវស្សា​ឆ្នាំនេះ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ចិត្រ​បុរី បានធ្វើ​ស្រែ​ស្រូវ​សន្ទូង និង​ស្រូវពង្រោះ សរុប​បាន​ចំនួន ៨៧០០​ហិកតា ក្នុងនោះ​ស្រូវពង្រោះ​បាន​ចំនួន ៨៦៤​ហិកតា បើ​ធៀប​ទៅនឹង​ការ​បង្កបង្កើនផល​ប្រចាំឆ្នាំ គឺ​ឆ្នាំនេះ សម្រេចបាន ១០០​ភាគរយ ។ ដោយឡែក​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥​វិញ​នោះ ឃើញថា​មានការ​កើនឡើង​ចំនួន ១៧៤​ហិកតា ស្មើនឹង​២​ភាគរយ ។​
​ជាមួយគ្នា​នោះ សត្វ​គោ ក្របី ដែលជា​កម្លាំង​អូសទាញ​ដ៏​សំខាន់​របស់​ប្រជាកសិករ​ក្នុងការ​ភ្ជួរ​រ៉ា​ស​ធ្វើស្រែ​ចម្ការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំកន្លងមក​នោះ ។ បច្ចុប្បន្ន គេ​សង្កេតឃើញថា ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​ផ្លាស់ប្ដូរ ទំនៀម​ទំលាប់​ចាស់​ចោល​ជា​បណ្ដើរៗ ដោយ​ងាក់​មកប្រើប្រាស់​នូវ​គ្រឿងយន្ត​កសិកម្ម ដូចជា គោយន្ត​កន្ត្រៃ ជាដើម ជំនួស​សត្វ​គោ ក្របី ក្នុងការ​ធ្វើស្រែ​ចម្ការ ។​
​ចំណុច​នេះហើយ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ មាន​ភាព​ធូរធារ​ប្រសើ​ឡើង និង​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីក​ច្រើន​លើ​គ្រប់​វិស័យ ។​
​លោក ហង្ស ចាន់​ឌី បាន​មានប្រសាសន៍​បញ្ជាក់ថា រដូវវស្សា​ឆ្នាំនេះ គឺ​ពុំមាន​បញ្ហា​ប្រឈម​សម្រាប់​ប្រជាកសិករ ក្នុងការ​បង្កបង្កើនផល​កសិកម្ម​នោះទេ ដោយសារ​កត្តា​ធម្មជាតិ​ឆ្នាំនេះ មាន​ភាព​អំណោយផល​ច្រើន​សម្រាប់​ការដាំដុះ និង​ធ្វើស្រែ​ចម្ការ​បាន​ទាន់​រដូវ ។ ដោយឡែក សម្រាប់​រដូវវស្សា​ឆ្នាំមុន គឺ​ប្រជាកសិករ មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ និង​ដោយ​ដុំៗ តាម​កន្លែង​នីមួយៗ ។​
​លោក បានបញ្ជាក់​បន្ថែមថា ក្រៅពី​ស្រូវ ដែលជា​ដំណាំ​យុទ្ធសាស្ត្រ​នោះ ក៏​នៅមាន​ដំណាំ​រួមផ្សំ​ជាច្រើន​ទៀត ដូចជា ដំ​ឡូ​មី ពោត អំពៅ ល្ង សណ្ដែក ជាដើម ដែល​ពួកគាត់​តែងតែ​ធ្វើ​ចា​រៀងរាល់​ឆ្នាំកន្លងមក ប៉ុន្តែ​វា​មាន​ផល​លំបាក នៅក្រោយពេល​ប្រមូល​ផល​រួច គឺ​កត្តា​ទីផ្សារ គឺ​វា​មាន​ភាពមិន​អំណោយផល​សម្រាប់​ប្រជាកសិករ​នោះទេ ដោយសារ​ការ​ប្រែ​ប្រួស​នូវ​តម្លៃ ។ លោក សង្ឃឹមថា នៅ​ឆ្នាំនេះ តាមរយៈ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តម្លៃ​ទីផ្សារ​ដំណាំ​ទាំងនោះ និង​មាន​ភាពល្អប្រសើរ​ស្រាប់​ពួកគាត់ ។​
​ស្រុក​ចិត្រ​បុរី គឺជា​ស្រុក​មួយ​ក្នុងចំណោម ស្រុក​៥ និង​ក្រុង​១ ក្នុង​ខេត្តក្រចេះ ដែលមាន​ឃុំ​ចំនួន​១០ ក្នុងនោះ​មាន​ឃុំ​ចំនួន ៤ នៅជាប់​នឹង​ដង​ទន្លេមេគង្គ និង​ឃុំ​ចំនួន ៦​ទៀត​ថ្វី​ត្បិត​មិន​នៅជាប់​នឹង​ដង​ទន្លេ​ក៏ពិតមែន តែ​ក៏​នៅមាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ផងដែរ ៕

14012418_1749736515264911_1208326614_o14001952_1749736445264918_1109934711_o13987119_1749736458598250_1232560037_o13950701_1749736501931579_144485247_o

​ល្បែងស៊ីសង​អាប៉ោង បៀ​ជាច្រើន​កន្លែង ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​!

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង បាន​និយាយថា ល្បែងស៊ីសង​អាប៉ោង បៀ មួយកន្លែង​នៅ​ចំណុច​ខាងមុខ​ផ្សារ​ភ្ជា​វ ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច ត្រូវគេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ភូមិស្ថាន​របស់​ពួកគាត់​។​
​បើតាម​ប្រជាពលរដ្ឋ​ថា ល្បែងស៊ីសង​អាប៉ោង បៀ មួយកន្លែង​ខាងលើនេះ​ត្រូវគេ​បើក​លេង​ដោយ​បើកចំហរ ទាំង យប់​និង​ថ្ងៃ តែម្តង ដោយ​ពុំ​មានការ​អើពើ​ពី​សមត្ថកិច្ច​នោះទេ បើទោះបីជា​ខុស​ទៅនឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ក៏ដោយ​។​
​ជំវិញ​ទៅនឹង​ករណី​ខាងលើនេះ លោក ខិត ណាត នាយប៉ុស្ដិ៍​រដ្ឋបាល​ត្រែង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ សីហា​នេះ​ថា លោក​ទទួលស្គាល់ថា ទីតាំង​ល្បែងស៊ីសង​អាប៉ោង បៀរ​ខាងលើនេះ មាន​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ការលេង​នេះ​គឺមាន​ការ​លួច​លេង​ម្តងម្កាល ហើយ​លោក​ធ្លាប់បាន​ចុះទៅ​មើល​និង​នែរ​នាំ​រួចហើយ​ដែរ ម្យ៉ាង​វិញ​ពេលដែល​សមត្ថកិច្ច​ចុះ​ទៅដល់​មិនឃើញ​មាន​អ្នកលេង​ទេ តែ​ពេលដែល​សមត្ថកិច្ច​ត្រឡប់មកវិញ​ទើប​គេ​នាំគ្នា​លេង​វិញ​។​
លោក​បន្តថា ពេលនេះ​ខាង​លោក​រវល់​ណាស់​ព្រោះ​ការងារ​ច្រើន​ហើយ​កម្លាំង​សមត្ថកិច្ច​មាន​តិច​ហើយ​លោក​មិន​បង់​អោយមាន​ទេ​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់លោក ។​
ចំណែក​លោក​ភំ សយ អធិការ​ស្រុក​រត​នះ​មណ្ឌល​បាន​ប្រាប់​ផងដែរ​ថា រឿង​ហ្នឹង​លោក​មិនដឹង​ទេ ព្រោះ​លោក​នៅ​ឆ្ងាយ ខាង​មេ​ប៉ុស្តិ៍​ទើបបាន​ដឹង​ច្បាស់​៕

14002436_1749727665265796_96230227_o13918794_1749727671932462_12624549_o13933579_1749727658599130_1858075204_n13950705_1749727688599127_1868927764_o14012620_1749727608599135_665999087_o

​ម្នាក់​រងរបួស​បាក់ដៃ​ខាងស្តាំ​២​កំណាត់ និង​ម្នាក់ទៀត​បែកក្បាល​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​បាក់ដៃ​ម្នាក់ និង​ម្នាក់ទៀត​បែកក្បាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅវេលា​ម៉ោង​២៣ និង​៣០​នាទី​ថ្ងៃទី​១១ សីហា ២០១៦ ចំណុច​មុខ​សណ្ឋាគារ Victoria ក្នុងភូមិ​រំចេក​៣ សង្កាត់​រត​នះ​។ គ្រោះថ្នាក់​នេះ​កើតឡើង​១​រវាង​ម៉ូតូ និង​រថយន្តក្រុង​វរៈ​ប៊ុន​ថាំ​ពាក់​ស្លាក​លេខ​3C8519pp បណ្តាលអោយ​របួស​មនុស្ស​ប្រុស​២​នាក់​រងរបួស ធ្ងន់​និង​ស្រាល ។​
​ទី​១.​ឈ្មោះ ពេជ្រ ស៊ី​គង់ ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​រងរ​បួស​បាក់ដៃ​ខាងស្តាំ​២​កំណាត់​។ ទី​២.​ឈ្មោះ សំ កក្កដា ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​ឫស្សី​សង្កា​ត​ព្រែក​ព្រះស្តេច ក្រុង​/​ខេត្តបាត់ដំបង រងរបួស​បែក​
​ក្បាល​ខាងឆ្វេង​។ បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​កំពុង់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សុវណ្ណ​ក្រុង​បាត់ដំបង ។​
​លោក អ​/​ឯក មែន បូរី នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា បុរស​២​នាក់​ដែល​រងរបួស គឺជា​បុគ្គលិក​សណ្ឋាគារ​មួយកន្លែង​ដោយ​ចុះ​ពី​ម៉ោង​ធ្វើការ​ពេលយប់​ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ​ជិះ​ម៉ូតូ​ម៉ាក Click សេរី​ឆ្នាំ​២០១៧ ពណ៌​ស ពាក់​ស្លាក​លេខ 1U 7293 ប​.​ប ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​១​គ្រឿង​ផ្សេងទៀត​ដោយ​មិនបាន​ប្រយ័ត្ន​ទើប​ជ្រុល​ទៅបុក​និង​រថយន្តក្រុង​កំពុង​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ។​
​បច្ចុប្បន្ន​សមត្ថ​កិ​ច​ជំនាញ បាន​នាំយករ​ថយ​ន្យ​បង្ក​រទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង ដើម្បី​រង់ចាំ​ម្ចាស់​ចូលធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

13957038_1749727391932490_33329740_n13988774_1749727401932489_633199657_n14017672_1749727398599156_1767009157_n

13988850_1749727541932475_28013565_n

ក្រុមចោរ​៦​នាក់​ចូល​លួច​ឥ​វ៉ាន់​ក្នុង​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​នៅ​ចោមចៅ​

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ក្ស​ពួក​៦​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ចូល​លួច​ឥ​វ៉ាន់​នៅក្នុង​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយកន្លែង តែ​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ក៏​ប្រតាយប្រតប់​គ្នា​បណ្ដាល​ឲ្យ​២​នាក់​ប្តី​-​ប្រពន្ធ​រងរបួស​ធ្ងន់​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​២ និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយ ជាប់​របង​វត្ត​អង្គ​តា​មិញ ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឮ​សំឡេង​ឆ្កែ​ព្រូស​យ៉ាងខ្លាំង និង​ឮ​សំឡេង​ថ្ងូរ​ស្រែក​ឲ្យ​ជួយ​ផង ទើប​ប្រជាពលរដ្ឋ​បាននាំគ្នា​ចេញមក​មើល ឃើញ​មាន​បុរស​ម្នាក់​ខ្លួន​ប្រលាក់​សុទ្ធតែ​ឈាម​បែក​មុខ​បែក​មាត់ រងរបួស​ធ្ងន់ ដេក​នៅលើ​ស្មៅ​ជាប់​របង​រោងចក្រ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ឃើញបែបនេះ​ក៏បាន​សួរនាំ​ហើយ​បុរស​នោះ​ប្រាប់ថា ពួកគេ​មាន​គ្នា​៦​នាក់​ចូល​លួច​ក្នុង​រោងចក្រ ដោយ​ខ្លួន​ជា​អ្នក​នៅចាំ​មើលផ្លូវ និង​ចាំ​ម៉ូតូ ចំណែក​បក្សពួក​៥​នាក់​ទៀត បាន​សម្រុក​ចូលទៅក្នុង​រោងចក្រ លួច​យក​របស់របរ​មានតម្លៃ តែ​ត្រូវ​ថៅកែ​ជនជាតិ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន បាន​ចេញមក​ប្រតាយប្រតប់​គ្នា​ជាមួយ​ពួកគេ ក៏ត្រូវ​ពួកគេ​វាយ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត ដែល​ស្នាក់​នៅក្នុង​រោងចក្រ​ដែរ ភ័យ​ពេក​បាន​រត់​ឡើងទៅ​ពួន​លើដំបូល​រោងចក្រ មិនមាន​រងរបួស​ទេ​។​
​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា ខ្លួន​ឈ្មោះ ចេក ច​ន្នី អាយុ​២៩​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ពួកគេ​បានមក​លួច​ម្តង​រួចមកហើយ ជាមួយ​បក្សពួក​ដែល​ធ្វើ​សន្តិសុខ​នៅ​រោងចក្រ​ខាងលើនេះ ដោយ​លួចបាន​ទូរស័ព្ទដៃ និង​លេប​ថប​១​គ្រឿង​។​
​ជនសង្ស័យ​បន្ដថា បន្ទាប់ពី​លួចបាន ថៅកែ​បាន​ដេញ​ជនសង្ស័យ​ជា​សន្តិសុខ​ចេញពី​រោងចក្រ​ឲ្យ​ឈប់​ធ្វើការ លុះដល់​យប់កើតហេតុ ពួកគេ​មាន​គ្នា​៦​នាក់​បាន​ផឹកស៊ី​ស្រវឹង និង​ទៅ​ជក់​ថ្នាំញៀន​នៅ​បឹង​ឈូក រួចហើយ​បាន​បបួលគ្នា​មក​ចូលក្នុង​រោងចក្រ​ដើម្បី​លួច​លុយ និង​សម្ភារ​ក្នុង​រោងចក្រ​ម្តងទៀត ស្រាប់តែ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន ធ្វើ​ឲ្យ​មាន​ការប្រតាយប្រតប់គ្នា​រងរបួស​ធ្ងន់​២​នាក់​ប្តី​ប្រពន្ធ និង​រូបគេ​រត់​មិន​រួច​បាន​ធ្លាក់​ពីលើ​របង​បាក់ជើង​រងរបួស​ធ្ងន់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ជនសង្ស័យ​ត្រូវ​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដោយឡែក​របស់​មានតម្លៃ និង​លុយ​ត្រូវបាន​ជនសង្ស័យ​យកទៅ​អស់ហើយ​៕

Untitled-1

មនុស្ស​១០​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​គុក​មួយកន្លែង​នៅ​ហ្វីលីពីន​

ម៉ានីល​៖​មាន​ករណី​ផ្ទុះ​ផ្ទួនៗ​កើតឡើង​ក្នុង​ពន្ធនាគារ​មួយ​នៃ​ទីក្រុង Paranque ប្រទេស​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងនោះ​មាន​ទាំង​អ្នកទោស​ជនជាតិ​ចិន​ពីរ​នាក់​ផងដែរ​។​
​យោងតាម​សារព័ត៌​ស៊ិន​ហួរ ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ឆ្នាំ​២០១៦​នេះ​ដោយ​ដកស្រង់​សម្តី​ប៉ូលិស​បាន​ឲ្យ​ដឹងថា ការផ្ទុះ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី យប់​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ពន្ធនាគារ Supt. Gerald Bantag ជាន់​ទី​១​។ ប្រភព​បញ្ជាក់ថា មនុស្ស​ជាច្រើន​នាក់ ដែល​ភាគច្រើន​ជា​ទណ្ឌិត​នោះ​ក៏បាន​ទទួលរង​របួស​ផងដែរ​។​
​ទោះជា​យ៉ាងណា​ប៉ូលិស​កំពុងតែធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​កើតឡើង ខណៈ​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​៕

PHILI-BLAST

Leicester ដេញថ្លៃ​នាំយក​ខ្សែ​ប្រយុទ្ធ U-23 ប្រេ​ស៊ី​ល

​បាល់ទាត់​៖​ក្រុម​កញ្ជ្រោង​ខៀវ Leicester City បានដាក់​សំណើ​ដេញថ្លៃ​ខ្សែប្រយុទ្ធ U-23 ជម្រើសជាតិ​ប្រេ​ស៊ី​ល Gabriel Barbosa ហៅ​កាត់​ថា Gabriel ក្នុងតម្លៃ​២៣​លាន​ផោន ដើម្បី​ចង់​ការពារ​តំណែង​ជើងឯក Premier League របស់ខ្លួន​នៅ​រដូវ​កាល​ថ្មី​២០១៦-២០១៧​។​
​យោងតាម​សារព័ត៌មាន Daily mail ផ្សាយ​ថា កីឡាករ​វ័យ​១៩​ឆ្នាំ​របស់​ក្លឹប Santos រូបនេះ បច្ចុប្បន្នកំពុង​ជាប់​ភារកិច្ច​នៅ​អូឡាំពិក ហើយ​ក៏មាន​ក្លឹប Inter Milan, Juventus និង Barcelona កំពុង​ចាប់អារម្មណ៍​ផងដែរ​៕

196

ពលរដ្ឋ​ក្រីក្រ​ជាង​១០០​គ្រួសារ​ទទួល​អំណោយ​សប្បុរសធម៌​ពីសា​ខា​កាកបាតក្រហមកម្ពុជា​ខេត្ត​

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​មុខ​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាតក្រហមកម្ពុជា ជានិច្ចកាល​សម្ដេច​ទាំងពីរ​តែងតែ​គិតដល់​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ជួប​ការលំបាក ជន​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមា​កំព្រារ និង​អ្នក​ផ្ទុក​ជំងឺអេដស៍ ។​
​សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ នេះ លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួម​ដំណើរ​ដោយ លោក ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ក​ម្ពូ​ជា​ខេត្ត និង​លោក លោកស្រី ក្រុម​ប្រតិបត្តិ​សាខា បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅ​ចែកជូន​គ្រួសារ​ក្រីក្រ ចំនួន ១០៤ គ្រួសារ មក​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។​
​អំណោយ​ដែល​ចែកជូន​នាពេលនោះ រួមមាន អង្ករ មី ត្រីខ និង​ថវិកា​មួយចំនួន ដោយ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន អង្ករ ៣០​គ​.​ក្រ​, មី ១​កេស​, ត្រីខ ១០​កំប៉ុង និង​ថវិកា ចំនួន ៣​ម៉ឺន​រៀល ។​
​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​នាឱកាស​នោះ លោក សរ ចំរុង បាន​មានប្រសាសន៍ថា ថ្វីត្បិតតែ​អំណោយ​ទាំងអស់នោះ វា​មាន​ចំនួន​បន្តិចបន្តួច​ក៏ពិតមែន ប៉ុន្តែ​វា​បាន​ជួយ​ដោះស្រាយ​ជីវភាព​ខ្វះខាតរ​បស់បង​ប្អូន​បាន​មួយ​រយៈពេល​ផងដែរ ។ ហើយ​កន្លងមក សាខា​កាកបាតក្រហមកម្ពុជា ខេត្តក្រចេះ ក៏បាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ នៅពេលដែល​ជួប​គ្រោះមហន្តរាយធម្មជាតិ និង​គ្រោះ​អគ្គីភ័យ​ឆេះ​ផ្ទះ​ជាដើម ដោយបាន​នាំយក​នូវ​អំណោយ​សប្បុរសធម៌​រប​ស់​កាកបាតក្រហមកម្ពុជា​ទៅ​ចែកជូន​ដល់​មូលដ្ឋាន​បាន​ទាន់ពេលវេលា ដោយ​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​អត់​អាហារ​ឡើយ ។​
​លោក​បាន​បន្តថា សកម្មភាព​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាតក្រហមកម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ចំពោះ​សុខទុក្ខ ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​អំណោយ​ទាំងនោះ គឺ​ចែកជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះ​ខាត់ ទី​ទល​ក្រ គ្រប់គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​គោលនយោបាយ គណបក្សនយោបាយ សាសនា ឬ​ពណ៌​សម្បុរ​អ្វី​ទាំងអស់​៕

13989447_1749675561937673_1843097631_n14011964_1749675568604339_1602776285_n13942428_1749675531937676_636205299_n14009808_1749675538604342_737769843_n

រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់​

រាជធានី​ភ្នំពេញ​៖​បុរស​ស្រវឹងស្រា​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​1-2-3958 បុក​ស្ត្រី​មាន​ផ្ទៃពោះ​ដែលជា​អ្នកលក់ដូរ​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នា​ម៉ោង​៤ និង​៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅលើ​មហាវិថី​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​ម៉ោងជាង​៤​ទៀបភ្លឺ មាន​បុរស​ស្រវឹងស្រា​ម្នាក់ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក Camry hybrid ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​1-2-3958 ដែល​បើក​លើ​ហា​វិថី​ព្រះសីហនុ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ បុរស​ដែល​ស្រវឹង​រូបនោះ បាន​បើករថយន្ត​ជ្រុល​ទៅបុក​ស្ត្រី​ផ្ទៃពោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ជ្រុល​ទៅបុក​ទូរ ដែល​ដាក់​តាមផ្លូវ​មួយ​ផងដែរ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​មួយចំនួន​។ រីឯ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​ផងដែរ​។​
​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ដែល​ស្រវឹង និង​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន យកទៅ​កាន់​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់​ភ្លាមៗ​ដែរ ដើម្បី​រង់ចាំ​ដោះស្រាយ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​៕

fn-2016-08-12-07-54-03-1fn-2016-08-12-07-54-03-4fn-2016-08-12-07-54-03-3

ស្លាប់​ម្នាក់ របួស​២៣​នាក់ក្នុង​ករណីផ្ទះ​គ្រាប់បែក​នៅ​ឆ្នេរសមុទ្រ​ហួរ​ហីន

​ថៃ​៖​មាន​ករណី​ផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​គ្នា​នៅ Resort មួយកន្លែង ស្ថិតនៅ​ឆ្នេរសមុទ្រ នៃ​ទីក្រុង ហួរ​ហីន  ប្រទេស​ថៃ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​សម្លាប់ និង​២៣​នាក់​រងរបួស​។ នេះ​បើ​យោងតាម​សារព័ត៌មាន Sky News ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​នេះ​។
​ប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ជា​ស្ត្រី​អ្នកលក់ដូរ​នៅតាម​ឆ្នេរសមុទ្រ ចំណែក​អ្នករងរបួស​២៣​នាក់ មាន​៩​នាក់​ជា​ជនជាតិ​បរទេស​។ ទោះយ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​ជា​ករណី​អ្វី​នៅឡើយ​ទេ ខណៈដែល​ប៉ូលិស​កំពុង​បន្ត​ស្រាវជ្រាវ​៕

13924974_1641706589477039_3773163790467900571_n

ព្រឹកនេះតុលាការ​បន្ត​សាកសួរ​ឃាតករ​​បាញ់សម្លាប់​លោក កែម ឡី​

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​នេះ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សបាន​បញ្ជូន​ឃាតករ​ដែល​បាញ់សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​។ ការសាកសួរ​បន្ថែម​នេះ ធ្វើឡើង​ដោយ​ចៅក្រម​ស៊ើបសួរ សេង លាង​។​
​ជនដៃដល់​រូបនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ចំនួន​២​ករណី ដែល​ធ្វើឱ្យ​រូបគេ​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត​ក្នុងនោះ​ទី​១ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​ទី​២ ជា​បទ កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​៕

13603250_1626503204330711_7920514089480309629_o

ស្រវឹង​បើករថយន្ត​បុក​រនាំង​ដែកចែកទ្រូងផ្លូវ​បាក់​៩​ផ្ទាំង​​

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ព្រុស​មួយគ្រឿង​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៩​ផ្ទាំង ខណៈ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ តែ​ម្ចាស់​ពុំមាន​រងរបួស​នោះទេ​។ ហេតុការណ៍​នេះ​កើតឡើង​នា​ម៉ោង​៣ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅតាម​មហាវិថី​ព្រះមុនីវង្ស ជិត​ស្តុ​ប​ពេទ្យ​ចិន ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​បុរស​ម្នាក់ មាន​អាការ​ស្រវឹង បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-5125 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន តា​មហាវិថី​ព្រះមុនីវង្ស លុះ​បើក​មកដល់​ចំណុចកើតហេតុ ជិត​ភ្លើងស្តុប​ពេទ្យ​ចិន បុរស​ដែលមាន​អាការ​ស្រវឹង​រូបនោះ បាន​បើករថយន្ត​រ៉េ ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី​ចំនួន​៩​ផ្ទាំង និង​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​មិន​បណ្តាល​ឲ្យ​បុរស ដែលជា​ម្ចាស់​រថយន្ត​រងរបួស​នោះទេ​។​
​ក្រោយ​កើតហេតុ រថយន្ត​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សារ​ទុក នៅ​ការិយាល័យ​ចរាចរ​ណ៌​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

fn-2016-08-12-07-56-56-2fn-2016-08-12-07-56-56-1

សំណុំរឿង​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​បញ្ជូនទៅ​ជំនុំជម្រះ​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​លិខិត​ជូនដំណឹង​មួយ​ដោយ​បញ្ជាក់ប្រាប់​ទៅកាន់​លោក សម រង្ស៊ី ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣១២០ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​នេះ ត្រូវបាន​ស៊ើបសួរ​មូល​ចប់សព្វគ្រប់​អស់ហើយ​, ហើយ​បានសម្រេច​បញ្ជូនទៅ​ជំនំជម្រះ​។​
​គួរ​បញ្ជាក់ថា លិខិត​ជូនដំណឹង​នេះ ត្រូវបាន​បុគ្គលិក​ការិយាល័យ រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ ឈូ​ន សុខ​ទិ​ត្យ ទទួល​ទុក​ជំនួស​លោក សម រង្ស៊ី រួចហើយ​ផងដែរ​៕

5272

ម្សិលមិញ​​ឃាត់ខ្លួនមនុស្ស​២៩​នាក់​​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១០​ករណី ឃាត់​មនុស្ស​២៩​នាក់ (​ស្រី​៥​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៥​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន​(ice) ០.១​ក្រាម និង​៨​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​ដោយ​៖ នគរបាល​ភ្នំពេញ​បង្ក្រាប​២​ករណី ឃាត់ខ្លួន​៥​នាក់​, កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ឧ​ត្ត​រ​មានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, តាកែវ​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, បន្ទាយមានជ័យ បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៥​នាក់ និង​សៀមរាប បង្ក្រាប​៣​ករណី ឃាត់ខ្លួន​១២​នាក់​៕

fn-2016-08-11-11-58-50-0

ស្ថានភាព​ទឹក​​សម្រាប់​ថ្ងៃទី​១២ ខែសីហា​នេះ​

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​នេះ បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕

13895195_511650719026839_8776942482853834076_n

ម្សិលមិញ​គ្រោះថ្នាក់​ចរាចរណ៍​១២​ករណី ស្លាប់​មនុស្ស​១០​នាក់ របួស​២០​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ រងរបួស​ធ្ងន់​១៦​នាក់ និង​របួសស្រាល​៤​នាក់​។​នេះ​យោង​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៥​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​។ របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, ប្រជែង​, មិន​ប្រកាន់​ស្តាំ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២០​នាក់ (​យប់​៤​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន ៣,០០៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៤២០​គ្រឿង និង​ពិន័យ​សរុប ចំនួន ១,៥៨៥​គ្រឿង​៕

13978294_1749293848642511_1574699162_o