All posts by មេគង្គ ប៉ុស្តិ៍

ដល់ពេល​ហើយ ! ស្តេច​ប្រដាល់ ប៉ាក​គី​អៅ និង​ជើង​ខ្លាំង​អា​ហ្ស​ង់​ទីន ជួបគ្នា​លើស​ង្វៀនក្រុង​គួឡាឡំពូរ

​កីឡា ៖ អ្នក​ប្រដាល់សកល​ជនជាតិ​ហ្វីលីពីន លោក មែ​នី ប៉ាក​គី​អៅ បាន​ថ្លឹង​ទម្ងន់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤ ខែកក្កដា នេះ រួចរាល់​ហើយ ក្រោម​ទម្ងន់​កំណត់​ត្រឹម ៦៧ គីឡូក្រាម​។ ក្នុងឱកាស​ថ្លឹង​វាស់​ទម្ងន់​នេះ លោក​បាន​និយាយថា បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដណ្តើមយក​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពី​ម្ចាស់​ខ្សែក្រវាត់ WBA ពី​លោក លូ​កាស ម៉ាត់​ធី​ស ​សេ  មកពី​ប្រទេស​អា​ហ្ស​ង់​ទីន នៅលើ​សង្វៀន​នា​តី​ក្រុង​កូ​ឡា​ឡំ​ពួរ សិង្ហបូរី​។​

​គួរ​ជម្រាប​ថា ប៉ាក​គី​អៅ ដែលជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​ចំនួន ៨​ស្ថាប័ន ជោគជ័យ​ក្នុង​អាជីព​កីឡា ២៣​ឆ្នាំ​របស់ខ្លួន គឺមាន​ទម្ងន់ ៦៦,២ គីឡូក្រាម​។​

​ចំណែក អ្នក​ប្រដាល់​សាក់​ពេញ​ខ្លួន ម៉ាត់​ធី​ស សេ ទម្ងន់​៦៦,៥​គីឡូក្រាម នៅក្នុង​ជំនួប​ជាមួយ​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន បាន​យក​ប្រៀប​ឈ្នះ​កម្ពស់​ខ្ពស់ជាង​១​អ៊ី​ញ ដោយ​សំឡឹងមើល ប៉ាក​គី​អៅ ពីលើ​ចុះក្រោម ខណៈដែល​អ្នក​ទាំង​២​ឈរ​ទល់មុខ​គ្នា​ជា​លើកចុងក្រោយ មុនពេល​ការប្រកួត​១២​ទឹក ដែល​នឹម​ក​ដល់​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ម៉ោង​នៅ​កម្ពុជា នា​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា នេះ ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

​អ្នក​និយម​វិស័យ​កីឡាប្រដាល់​នៅ​ទូទាំង​ពិភពលោក ពិសេស​នៅ​កម្ពុជា បាន និង​កំពុង ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចាំ​ទស្សនាការ​ប្រកួត​នេះ​យ៉ាង​តក់ក្រហល់​។ យ៉ាងណាក៏ដោយ អ្នក​និយម​យក​ការ​ប្រដាល់​ជា​ល្បែងភ្នាល់ ក៏​មិនទាន់​ប្រាកដថា ចាប់​ខាង​ណា ចោល​ខាង​ណា​នោះទេ ខណៈដែល​ជើង​ខ្លាំង​ទាំង​ពីររូប សុទ្ធតែជា​អ្នក​ប្រដាល់​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ប្រហែល​គ្នា​៕

ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន ថ្លែងថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជាបានន័យថា​បោះឆ្នោត​ឲ្យ​ខ្លួន​យើង​

កំពង់ចាម ៖ ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម សមាជិក​គណៈ​ក​ម្មា ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ស្រុក​ជើង ព្រៃ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍​បញ្ជាក់ថា បោះឆ្នោត​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ បានន័យថា គឺ​បាន​បោះឆ្នោត​ឲ្យ​ខ្លួន​យើង​ផ្ទាល់​។​

​ការលើកឡើង​យ៉ាង​ដូច្នេះ​របស់ ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម បានធ្វើ​ក្នុងឱកាស​ដែល ឯ​.​ឧ អញ្ជើញ​ចូលរួម​ក្នុង ពិធី​ឃោសនាបោះឆ្នោត ជ្រើសរើស​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ មកពី​ភូមិ​ដូន​ដុំ ឃុំ សូ​ទិ​ព្ធ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម សរុប​ជាង​៥០០​នាក់ នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ខាងលើនេះ ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​បញ្ជាក់ថា មានតែ​គណបក្ស ប្រជាជន​កម្ពុជា តែមួយគត់ ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​វីរៈជន​ដ៏​ឆ្នើម​របស់​កម្ពុជា ដែល​បាន​ក្រោក​ឡើង រំដោះ​ប្រទេសជាតិ ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​
​ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន បានលើកឡើង​ទៀតថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កសាង​ស្នាដៃ ជូន​ប្រទេស​កម្ពុជា រួមមាន​៖ នាំមក​នូវ​សុខសន្ដិភាព ជូន​ប្រជាជន និង​ប្រទេសជាតិ * ការបង្រួបបង្រួម​ជាតិ * ឯកភាព​ជាតិ * លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​

​ជាមួយគ្នា​នោះ បាន​អភិវឌ្ឍ​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ (​រោងចក្រ សហគ្រាស​, សាលារៀន​, មន្ទីរពេទ្យ​, សំណង់​ធារាសាស្ដ្រ​, វត្ដ​អា​រ៉ា​ម​, បណ្ដុះបណ្ដាល​ធនធាន មនុស្ស ដោះស្រាយ​ជីវភាព របស់​ប្រជាពលរដ្ឋ តាម​ភូមិ​-​ឃុំ -​ល​-)​។ នេះ​ជាការ​គូសបញ្ជាក់​ពី ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន​។​
​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានបញ្ជាក់​ទៀតថា បើ​គ្មាន​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន នោះទេ ក៏​គ្មាន សន្ដិភាព រហូតដល់​បច្ចុប្បន្ន​ផងដែរ​។​

ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​បន្ថែមទៀតថា គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​អង្គ​ការចាត់​តាំងរបស់​ខ្មែរ ក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង ទាំង​ខាង​នយោបាយ ទាំង​យោធា និង​បង្កើតបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ចាប់តាំងពី​ចុងឆ្នាំ​១៩៩៨ មក នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​បំភ្លៃ​បាន​។​

​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​លើកឡើងថា នេះហើយ​ជា​សច្ចធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ ដែល​ប ញ្ជា​ក់​ឲ្យ​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ស្នាដៃ​ដ៏​ធំធេង សង្គ្រោះ​ប្រជាជន​ឲ្យ​រួចផុត ពី​គ្រោះ ប្រល័យពូជសាសន៍ ហើយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្ដិភាព រហូតដល់​បច្ចុប្បន្ន​។​

​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បាន​ឲ្យ​ដឹងផង​ដែរ​ថា ជាក់ស្ដែង នៅ​ស្រុក​ជើងព្រៃ មាន​រោង ចក្រ​ចំនួន​៧ ក្នុងនោះ មាន​កម្មករ ២០.៣៩០ នាក់ ទទួលបាន​ចំណូល​១​ខែ ជាង​៤​លាន​ដុល្លារ សម្រាប់​ប្រជាជន​នៅ​ស្រុក​ជើងព្រៃ​។ ក្រុមហ៊ុន​ទិញស្រូវ «​អេ​ម​រុ​រា​យស៍​» បាន​ចុះ​កុងត្រា ទិញស្រូវ ចំនួន ៧,៥០០​តោន ក្នុង​១​ឆ្នាំ ដោយ​ក្នុងតម្លៃ​ខ្ពស់ សម្រាប់​ស្រុក​ចំនួន​៣ នៅ​ខេត្តកំពង់ចាម រួមមាន ៖ ស្រុក​ជើងព្រៃ​, ស្រុក​បាធាយ​, ស្រុក​ព្រៃឈរ​។​

​ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានលើកឡើង​ទៀតថា ប្រទេស​កម្ពុជា មិន​យកពន្ធ​លើដី ស្រែ​បង្កបង្កើនផល ជា​លក្ខណៈ​គ្រួសារ និង​រក​ទីផ្សារ លក់​កសិផល​ពី​ប្រជាពលរដ្ឋ ដូច​ប្រទេស​ជិត ខាង​នោះឡើយ​។ ហើយ​ចំពោះ​អ្នកលក់ដូរ​អាជីវករ មាន​សិទ្ធិ ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់ និង​អ្នក លក់ដូរ​តូចតាច ដោយ​មិន​ឲ្យ​បង់​ភាស៊ី​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯ​.​ឧ តំណាងរាស្ដ្រ ម៉ា ឈឿន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ សូម ត្រៀម​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ សម្រាប់​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាង រាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​៕

អាមេរិក​បិទ​ទិដ្ឋាការ​មន្ត្រីជាន់ខ្ពស់ ឡាវ និង​មី​យ៉ាន់​ម៉ា

​អាមេរិក ៖ មន្ត្រី​ជាន់​ខ្បស់​ក្នុង​ជួរ​រដ្ឋាភិបាល ឡាវ និង មី​យ៉ាន់​ម៉ា មួយចំនួន​ត្រូវបាន​រដ្ឋាភិបាល សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ ដោយសារតែ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពិរ បដិសេធ​មិន​ទទួលយក​ពលរដ្ឋ​ដែល​ត្រូវបាន​និរទេស​ពី សហរដ្ឋអាមេរិក ។ ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោក ម៉ៃ ផំ​ប៉េ​អូ បាន​បញ្ជា​ឲ្យ​អនុវត្ត​បម្រាម​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាច្រើន​នាក់​ក្នុង​ជួ​រដ្ឋាភិបាល ឡាវ និង មី​យ៉ាន់​ម៉ា ដោយសារតែ​រដ្ឋាភិបាល​ទាំងពីរ មិន​សហ​ការណ៍​ក្នុង​ដំណើរ​ការធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ដែល​ប្រព្រឹត្ត​ខុសច្បាប់​នៅលើ​ទឹកដី សហរដ្ឋអាមេរិក ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ។​

​ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក ចុះផ្សាយ​ក្នុង​សេចក្ដី​ប្រកាសថា ប្រសិនបើ​ប្រទេស​ទាំងពីរ មិន​ធ្វើ​សហប្រតិបត្តិការ ដូច្នេះ ទណ្ឌកម្ម​នឹងត្រូវ​បា​មន​ពង្រីក​បន្ថែម រហូតដល់​ទណ្ឌកម្ម​ដែល​នឹង​ប៉ះពាល់​ដល់​ជនជាតិ​នៃ​ប្រទេស​ទាំងពីរ​នោះ​កាន់តែច្រើន​ថែមទៀត ។ ចំណែក​ការិយាល័យ​គយ និង អន្តោប្រវេសន៍ សហរដ្ឋអាមេរិក បញ្ជា​ក់ថ ពលរដ្ឋ ឡាវ 35 នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងចំណោម​ជនជាតិ ឡាវ ជាង 4600 នាក់ នៅ​ទូទាំង សហរដ្ឋអាមេរិក ។ ចំណែក​ជនជាតិ មី​យ៉ាន់​ម៉ា 20 នាក់ ក៏​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ ជា​អ្នក​ស្ថិតនៅ​ក្នុងចំណោម​ជនជាតិ មី​យ៉ាន់​ម៉ា​ជាង 600 នាក់ ដែល​ត្រូវបញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។​

​ភាគច្រើន​នៃ​ជនជាតិ ឡាវ ដែល​ត្រូវ​បញ្ជូនទៅ​ប្រទេស កំណើត គឺជា​ជនភៀសខ្លួន ហើយ​មួយចំនួន​គឺជា​ជនភៀសខ្លួន​ដែល​បាន​ទៅដល់ សហរដ្ឋអាមេរិក ក្រោយ​សង្គ្រាម​វៀតណាម និង​ជា​អ្នកមាន​ប្រវត្តិ​ប្រព្រឹត្ត​ទោស ។ ទោះយ៉ាងណា ប្រទេស ឡាវ និង មី​យ៉ាន់​ម៉ា មិន​ធ្លាប់​បង្កើត​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ជាមួយនឹង សហរដ្ឋអាមេរិក ឡើយ ប៉ុន្តែ​គោលនយោបាយ​ជនអន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទាមទារ​ឲ្យ​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​ប្រទេស​កំណើត ដោយ​គ្មាន​ការចរចា​ផ្នែ​ការទូត​ឡើយ ​៕​

សហភាព​អឺរ៉ុប​ចាប់ផ្តើម​វាយតម្លៃ​លម្អិត​មុនពេល​អនុគ្រោះ​ពន្ធ​បន្តទៀត​

​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ថា កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​បន្តទៀត ដើម្បី​ជួយ​ពង្រឹង​ជីវភាព​ប្រជាពលរដ្ឋ​ប្រមាណ​៣​លាន​នាក់​ឱ្យមាន​ចីរភាព និង​បាន​អះអាងថា កម្ពុជា​អនុវត្តបាន​ច្រើន​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​នាពេល​កន្លងមក​ផងដែរ​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ថ្ងៃទី​១៣​កក្កដា នេះ​។​

​ការ​ថ្លែង​នេះ បានធ្វើ​ឡើង​នៅ​បន្ទាប់ពី​គណៈប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប កំពុង​ចាប់ផ្ដើម​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ពិតប្រាកដ ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល ៧​ថ្ងៃ របស់ខ្លួន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ កក្កដា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ដំណើ​រវិ​វ​ឌ្ឍ​វិស័យ​សិទ្ធិមនុស្ស និង​វិស័យ​ការងារ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ ដោយ​ប្រកាស​ពី​ការចាប់ផ្តើម​វាយតម្លៃ​ព័ត៌មាន​លម្អិត​ពី​ស្ថានភាព​នៅ​កម្ពុជា​។​

​ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប អ្នកស្រី Cecilia Malmstrom ថ្លែងថា គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប គឺ​ផ្ដោតលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន រួមមាន យុត្តិធម៌​សង្គម ការគោរព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​បទដ្ឋាន​ការងារ ជាដើម​។ អ្នកស្រី​ថា ក្រោយពី​បិទ​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នេះ គណៈប្រតិភូ​នេះ នឹង​ចាប់​ផ្ដើមធ្វើ​ការវាយតម្លៃ​ព័ត៌មាន​លម្អិត ហើយ​ពិចារណា​ជំហាន​បន្ទាប់​ដែល​ត្រូវធ្វើ​។ អ្នកស្រី​ព្រមាន​ថា វិធានការ​ចុងក្រោយ គឺ​សហភាព​អឺរ៉ុប​នឹងធ្វើ​ការលុបចោល​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា EBA ចោល​តែម្ដង ប្រសិនបើ​រាល់​កិច្ចប្រឹងប្រែង​ទាំងអស់​ដទៃទៀត​របស់​សហភាព​អឺរ៉ុប ធ្លាប់បាន​លើកឡើង​កាលពីពេល​កន្លងទៅ នៅតែ​មិន​ទទួលបាន​ដំណោះស្រាយ​ណាមួយ​នោះ​។​

​ចំណុច​សំខាន់​នៃ​សេចក្តីប្រកាស​ព័ត៌មាន​នេះ គឺ ៖ «​បន្ទាប់ពី​បេសកកម្ម​ស្វែងរក​ការណ៍​ពិត​នេះ យើង​នឹង​វិភាគ​ការពិត​ដោយ​លម្អិត​និង​ពិចារណា​ពី​វិធានការ​បន្ទាប់​ទៀត​។ ការដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺជា​ជម្រើស​ចុងក្រោយ ប្រសិនបើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​បាន​បរាជ័យ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​ទាំងនេះ​»​។​

​សូម​រំលឹកថា កិច្ចព្រមព្រៀង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប បានអនុញ្ញាត​ឱ្យ​កម្ពុជា នាំចូល​ដោយ​រួច​ពន្ធ​ទៅ​សហភាព​អឺរ៉ុប ក្នុងឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ កិច្ចព្រមព្រៀង​នេះ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក្នុងការ​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​អឺរ៉ុប​ដោយ​មិន​យកពន្ធ​។​ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​ជាង ៦០០​លាន​ដុល្លារ​។ នេះ​បើតាម​ការអះអាង​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ឆ្នាំ​២០១៧៕

ពលរដ្ឋ​ខ្មែរ​រាប់រយ​គ្រួសារ​ឆ្លង​ចូល​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ​ថៃ​ជាប់​ព្រំដែន​ខ្មែរ​

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ​បាន ជិះ​តាម​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក និង​រថយន្ត​ជាច្រើន​គ្រឿង ដែល​ពេលខ្លះ​មាន​សភាព​កកស្ទះ​នៅ​មាត់ច្រក​របៀង​ចំនួន​២​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ គឺ​ច្រករបៀង​ណង​ចាន់ និង​ច្រករបៀង​អូរ​បី​ជាន់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នេះ ។

បើតាម​ការសាកសួរ​ប្រជាពលរដ្ឋ​ភាគច្រើន​ដែលជា​អ្នករស់នៅ​ក្នុងស្រុក​ជាប់​ព្រំដែន​ដូចជា ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា ពួកគាត់​ចូលទៅ​ផ្សារណាត់​លើទឹក​ដី​ថៃ ដើម្បី​ទិញ​ទំនិញ និង​របស់​ប្រើប្រាស់​ក្នុង​គ្រួសារ​តែប៉ុណ្ណោះ ហើយ​ថា ការចូលទៅ​ដី​ថៃ​នេះ គេ​បើក​ឲ្យ​ដំណើការ​១​សប្តាហ៍ ១​ថ្ងៃ គឺ​រៀងរាល់ថ្ងៃ​សុក្រ​តែប៉ុណ្ណោះ​។​

​នៅ​ច្រករបៀង​ចំនួន​២ ខាងលើ គេ​ឃើញ​មាន​ពលរដ្ឋ​ច្រើន​សម្រុក​ទៅ​ទិញ​ទំនិញ​នៅ​ដី​ថៃ ក្នុងស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា​។ ដោយឡែក​ច្រក​តំបន់​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក បច្ចុប្បន្ននេះ ក៏​គេ​បើក​ដំណើរការ​ឲ្យ​ពលរដ្ឋ​ចេញចូល​ដី​ថៃ ដើម្បី​ទិញ​ទំនិញ​លើដី​ថៃ (​ផ្សារណាត់​) ស្ថិតក្នុង​ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ១​សប្តាហ៍​១​ថ្ងៃ​ដូចគ្នា ខណៈ​ពីមុន​មិន​ធ្លាប់មាន ។​

​គួរ​បញ្ជាក់ថា ២-៣​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ពលរដ្ឋ​ឆ្លង​ព្រំដែន​ទៅ​ទិញ​ទំនិញប្រើប្រាស់​ក្នុង​គ្រួសារ​លើដី​ថៃ​តាម​ស្រុក​ជាប់​ព្រំដែន ពិសេស​ក្នុង​ខេត្ត​ស្រះកែវ ហាក់​មានការ​កើនឡើង ប៉ុន្តែ​ការចេញចូល​ឆ្លង​ព្រំដែន​នោះ​ភាគី​ថៃ បើក​ដំណើរការ​ក្នុង​១​សប្តាហ៍ តែ​១​ថ្ងៃ ឬ​ម្តង​តែប៉ុណ្ណោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅតាម​បន្ទាត់​ព្រំដែន ហើយ​នៅ​ឆ្ងាយ​ពី​ផ្សារ​ក្នុងស្រុក មាន​ភាពងាយស្រួល​តែម្តង​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ហើយ​បាន​រិះគន់​ទៅលើ​អាជ្ញាធរ​កម្ពុជា ថា ហេតុអ្វី​ក៏​រដ្ឋបាល ស្រុក ខេត្ត មិន​យកចិត្តទុកដាក់​ក្នុង​រឿងនេះ ដោយ​រៀបចំ​ធ្វើ​ដូច​ភាគី​ថៃ ព្រោះថា​បើសិន​ជាមាន​ផ្សារណាត់​ក្នុងស្រុក មិនថាតែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ដែល​ចូល​ផ្សារ​នេះ ពលរដ្ឋ​ថៃ​ក៏​អាច​ឆ្លង​ចូលមក​ទិញ​ទំនិញ​ដូចគ្នា​ដែរ​៕

លោក មាស សុភា ស្នើ​ឲ្យ​ពលរដ្ឋ​គ្រប់រូប ត្រៀម​ឯកសារ​សម្រាប់​ចូលរួម​បោះឆ្នោត

​ព្រះវិហារ ៖ លោក មាស សុភា សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ និង​ជា​បេក្ខជន​ឈរឈ្មោះ​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិ​ការ​ទី​៦​នេះ បាន​ថ្លែងថា ប្រជាពលរដ្ឋ​គ្រប់រូប ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​ត្រៀម​ឯកសារ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែ​កក្ត​ដា ឆ្នាំ​២០១៨​ខាងមុខនេះ អោយបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​យើង​គិតថា មាន​ស្នាដៃ​ក្នុង​ការខិតខំ​ស្វែងរក នូវ​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ ព្រម​ជាមួយនឹង​ការអភិវឌ្ឍ​ប្រទេស​មានការ​រីកចម្រើន ដូច​ពេល​បច្ចុប្បន្ននេះ​។​

​ប្រសាសន៍​ថ្លែង​បែបនេះ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក សមាជិកា​បក្ស​ប្រមាណ​ជាង​១០០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ថ្ងៃទី​១៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​លោក អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​។​

​បន្ត​ពី​របាយការណ៍​ស្វាគមន៍​របស់លោក ជា គឹម​សេង ប្រធាន​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ស្រុក រួមជាមួយ​នឹង​មតិ​លើកឡើង របស់លោក អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត នូវ​រាល់​សមិទ្ធិផល ដែល​កំពុង​រីកដុះដាល​ដូច​ផ្សិត ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ចប់ លោក មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ បាន​ថ្លែងបន្តថា ក្នុងសម័យ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ក្រោម​ការ​កាន់អំណាច ដោយ​របប​ពល​ពត ហេដ្ឋារចនាសម្ព័ន្ធ របស់​ជាតិ​ត្រូវបាន​បំផ្លិចបំផ្លាញ​អស់ទាំង​ស្រុង ទាំង​សិទ្ធិសេរីភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​បង្អត់អាហារ សម្លាប់​យ៉ាង​រង្គាល ទាំង​អ្នកចេះដឹង​ក្នុង​ជួរ​បញ្ញា​វ័​ន្ត និង​មន្ត្រីរាជការ​ជាដើម​។

​លោក​បន្ថែមថា ដើម្បី​ស្រោចស្រង់​ប្រទេស និង​ប្រជាជន​អោយ​រួច​ផុតពី​របប​ប្រ​ល​យ័​ពូជសាសន៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​តស៊ូ​រំដោះប្រទេស រហូត​ទទួលបាន​ជោគ​ជ​យ័ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដែលជា​ថ្ងៃកំណើត​ទី​២​របស់​យើង​គ្រប់ៗ​រូប ហើយ​បើ​គ្មាន​ថ្ងៃ​៧​មករា​ទេនោះ ប្រទេសជាតិ​យើង ក៏​មិនមាន​ការអភិវឌ្ឍ​រីកចំរើន​រហូតមកដល់​សព្វថ្ងៃ​នេះដែរ​។​

​សូម​បញ្ជក់​ថា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ សម្រាប់​នី​ិ​តិ​កាល​ទី​៦​នេះ​មាន​ចំនួន​៧​រូប​÷ លេខ​រៀង​ទី​១-​លោក មាស សុភា ០២- លោក សួស យ៉ា​រ៉ា ០៣-​លោក ឡុង សុវណ្ណ ០៤-​លោក ណែម វា ០៥-​លោក ខូ​យ ឃុន​ហ៊ួ​រ ០៦-​លោក យ៉ុង គឹម​ហ៊ាន និង​លេខ​រៀង​ទី​០៧-​លោកស្រី ខូ​យ ប៊ុន​ថា​ន​៕

ក្រសួង​ពិន័យ​មន្ត្រីនគរបាល​ដែល​យក​រថយន្ត​រដ្ឋ​ទៅ​ឃោសនាបោះឆ្នោត​

ភ្នំពេញ ៖ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម និង សារព័ត៌មាន​ខ្លះ នាពេល ថ្មីៗ​នេះ​អំពី​ករណី​រថយន្ត​ពាក់​ស្លាក​លេខ នគរបាល មាន​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយមាន​ការចង្អុល​ណែនាំ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើ​ម្ប ស្រាវ ជ្រាវ និង​ចាត់វិធានការ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ស្រាវជ្រាវ​រកឃើញថា រថយន្ត Lexus ដែល​ពាក់​ស្លាក​លេខ នគរបាល​2-0996 គឺជា​របស់​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។ ក្នុងករណីនេះ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយបាន​ចាត់ វិធាន​ការយក​រថយន្ត​នោះ មក​បក​ស្លាក​គណបក្ស​ចេញ និង បានដាក់​ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស ។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ជូន​សំណុំរឿង​ករណីនេះ ទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី និង ច្បាប់បោះឆ្នោត ផងដែរ​៕

​ជប៉ុន​ប្រារព្វ​ខួប​៦៥​ឆ្នាំ នៃ​ចំណងមិត្តភាពកម្ពុជា​-​ជប៉ុន​

​ភ្នំពេញ ៖ លោក តាកាហាស៊ី ហ្វូ​មី​អាគី អ​តី​តៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួមជាមួយ ភ្នាក់ងារ​ទូរ​ទស្ស​ន៏​ផ្លូវការ​របស់​ជប៉ុន NHK បាន​ចូលជួប​សវនាការ ជាមួយ ឯ​.​ឧ ឃួ​ង ស្រេង អភិ បាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​នេះ ដើម្បី​សុំ​កិច្ច​សហប្រតិបត្តិ ការ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​រៀបចំ​ខួប​លើក​ទី​៦៥ នៃ​ចំណងមិត្តភាព និង​ការទូត​កម្ពុជា​-​ជប៉ុន ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​លោក តាកាហាស៊ី ហ្វូ​មី​អាគី បាន​ជំរាបជូន​ពី​គោលបំណង នៃ​ការ​ប្រារព្វ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ចំណងមិត្តភាព​កម្ពុ​ជា​-​ជប៉ុន​នេះ ផ្តោតលើ​ការពង្រឹង ផ្នែក​វប្បធម៌​រវាង កម្ពុជា​-​ជប៉ុន និង​បញ្ជ្រាប ការយល់ដឹង​ប​ន្ថ​ថែមទៀត សំរាប់​យុវវ័យ​កម្ពុជា​-​ជប៉ុន លើ​ផ្នែក​វប្បធម៌ ក្រោយ​ការរៀបចំ​ពី​ភ្នាក់ងារ ព័ត៌មាន NHK ដែលជា​ទីភ្នាក់ងារ​ផ្លូវការ​របស់​រដ្ឋ និង​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី ព្រឹត្តិ ការ នេះ ទៅកាន់​ពិភពលោក តាមរយៈ​ភាពយន្ត​តុក្កតា​,​ការបង្ហាញ​ម៉ូត និង​ការប្រគុំ​តន្ត្រី​លើ​ខ្លឹមសារ គួ​ឧ្យិ​ស្រឡាញ់ ដែល​ភាសារ​ជប៉ុន​ហៅថា ខា​វ៉ៃ​។​

​ក្នុងឱកាស​នោះ ឯ​.​ឧ ឃួ​ង ស្រេង បាន​សម្តែង​នូវ​ការ​ស្វា​គម​ន៏ និង​គាំទ្រ​ពេញទំហឹង លើ​ការ រៀបចំ​ព្រឹត្តិការ​ដ៏​មាន​អត្ថន័យ​នេះ និង​ត្រៀមខ្លួន​ផ្តល់​កិច្ចសហការ ជាមួយ​ភាគី​ជប៉ុន ដើម្បី​រៀបចំ ព្រឹត្តិ​ការអោយ​ទទួលបាន​ជោគជ័យ​។ ទន្ទឹមគ្នានេះ ឯ​.​ឧ អភិបាល ក៏បាន​ផ្តល់យោបល់ ឲ្យ​ភាគី ជប៉ុន ធ្វើលិខិត​ផ្លូវការ​ទៅ​ក្រសួងការបរទេស​និង​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​សហការ​រៀបចំ ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕​

ទួរគី គ្រោង​ចងសម្ព័ន្ធ​ភាព ភ្នំពេញ​-​អង់កា​រ៉ា ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

​ភ្នំពេញ ៖ សាធារណរដ្ឋ​ទួរគី មានបំណង​ចងសម្ព័ន្ធ​មេត្រីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិ ការ រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​អង់កា​រ៉ា ដើម្បី​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ រវាង​ទីក្រុង និង ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

​គម្រោងការ​នេះ បានបង្ហាញ​ឡើង នៅក្នុង​ជំនួប​សវនាកា​រ រវាង លោក ឃួ​ង ស្រេង អភិ បាល​រាជធានី​ភ្នំពេញ​និង លោកជំទាវ អៃ​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គរដ្ឋទូត ទួរគី​ប្រចាំ​កម្ពុជា ដែល​បាន​ធ្វើឡើង កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង ពី​ការកកើត​រាជធានី​ភ្នំពេញ ដែលមាន​អាយុកាល​ជាច្រើន​រយ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ក្នុង​របប ប៉ុល ពត ភ្នំពេញ​បាន​ធ្នាក់​ដល់​ចំណុចសូន្យ ក្រោយ​ឆ្នាំ​១៩៧៩ ភ្នំពេញ​មានតែ​ប្រជាពលរដ្ឋ ប្រមាណ ៧០​នាក់​ប៉ុណ្ណោះ​។ តែ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ទីក្រុង​មួយ​នេះ​ក្លាយជា​ទីក្រុង មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​ទីក្រុង​ផ្សេងៗ ដូចជា ថៃ ឡាវ ជប៉ុន ចិន បារាំង ជាដើម​។​

​លោក អភិបាល​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ បទ ល្មើស​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ ធ្វើអោយ​អ្នកវិនិយោគ មាន​ភាពកក់ក្តៅ ទេសចរណ៍ មាន ការកើនឡើង រួម​នឹង​បង្ក​ភាពកក់ក្តៅ​ដល់​អង់​ទូត​នានា ក្នុងការ​បំពេញការងា​រ​របស់​ខ្លូន​នៅ​កម្ពុជា​។​

​លោក​បន្តថា នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត កម្ពុជា​នឹងមាន​ការបោះឆ្នោត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ ជូន​គ្រប់​គណបក្ស​រួចហើយ​។ ចំពោះ​បំណង​ចង់អោយ មានការ​ចងសម្ព័ន្ធ​មេត្រី​ភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​បានបង្ហាញ​ការ ស្វាគមន៍ ចំពោះ​ចេតនា ដ៏ នេះ ហើយក៏​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​លោក បានលើកឡើង​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រទេស​កម្ពុជា​មិន​ត្រូវការ​សង្គ្រាម​នោះ ទេ ហើយ​ការរំលាយ​បក្ស​មួយ​នោះ ក៏​ដោយសារ​អ្នកដឹកនាំ​បក្ស​នោះ​ធ្វើ​ខុសច្បាប់ កម្ពុជា​អនុវត្ត​ច្បាប់ មិន​ថា បក្ស​ណា ស្ថាប័ន​ណា​នោះទេ បើ​ធ្វើ​ខុសច្បាប់​ត្រូវតែ​មានទោស​ចំពោះមុខ​ច្បាប់​។​

​ជាមួយគ្នា​នោះ លោកជំទាវ អៃ​ដា អ៊ុន​លូ មា​នស​ប្រសាសន៍ថា ទីក្រុង​ភ្នំពេញ​ពិតជា​មានការ រីក ចំរើន​លឿន​មែនទែន ហើយ​ទីក្រុង​ភ្នំពេញ គឺ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បានល្អ ក៏​ធ្លាប់បាន ជាប់ ណាត់​ថ្នាក់​ជាទី​ក្រុង​ស្អាត​ក្នុង​តំបន់​អាស៊ី​ផងដែរ​។ គម្រោង​ចងសម្ព័ន្ធ​មេត្រីភាព រវាង​ទីក្រុង​នៃ ប្រទេស​ទាំងពីរ​នេះ គឺ​ដើម្បី​ជម្រុញ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ ការ រវាង​ប្រទេស​ទាំងពីរ​។

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ទួរគី បានសម្រេច​បើក​ស្ថានទូត របស់ខ្លួន​នៅ​កម្ពុជា កាលពី​ចុងឆ្នាំ ២០១៣ ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង ដ៏​ល្អ​មួយ រវាង​ប្រទេស​ទួរគី និង​កម្ពុជា ហើយក៏​ជាការ​បង្ហាញ ពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក ជាពិសេស​នឹង​នាំមក​នូវ​ផល ប្រយោជន៍​ទាំង​សង​សម្រាប់ ប្រជាជន និង​ប្រទេស​តាំងពីរ​ខាង​ផងដែរ​៕


រថយន្ត​កុងតឺន័រ​មួយគ្រឿង​បុក​ផ្តួល​ដើមឈើ​មួយ​ដើម នី​សង្កាត់​ទឹកល្អក់​៣

​ភ្នំពេញ ៖ រថយន្ត​ដឹក​កុងតឺន័រ​ខ្នាត​ធំ​មួយគ្រឿង​បាន​បើក​កៀរ​ផ្តួល​ដើមឈើ​មួយ​ដើម ខណ​:​ដែល​បើក​ចូល​ចត​លើ​ចិញ្ចឹម​ផ្លូវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១២​និង​៣០​នាទី តាម​បណ្តោយ​ផ្លូវ​១៨២ ទល់មុខ​នឹង​ខា​រ៉​អូ​ខេ នគរ​សំ​រិ​ទិ្ធ ដែល​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​តៃកុង​រថយន្ត​បានអោយដឹងថា មុនពេល​កើត​នេះ គាត់​បាន​បើករថយន្ត​បំរុង​ចូល​ចត​នៅ​អែប​លើ​ចិញ្ចើមផ្លូវ​កន្លែងកើតហេតុ​ខាងលើ ប៉ុន្តែ​ខណ​:​អែប​ខាង​នោះ រថយន្ត​របស់គាត់​បា​ន​ទាក់​និង​ដើមឈើ​ខាងលើ​តែ​បន្តិច​ទេ ដោយសារតែ​ដើមឈើ​នោះ​មាន​សភាព​ទ្រុប​ទ្រុម គ្មាន​ឬ​កែវ ទើប​បណ្តាលអោយ​បាក់​ដួលរលំ​ដូច្នោះ​។

​ក្រោយពេល​កើតហេតុ​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​បាន​ចុះមក​ត្រួតពិនិត្យ និង​បាន​ឃាត់​រថយន្ត​បង្ក​បណ្តោះអាស្ន ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្ត​។

​សូមបញ្ជាក់ថា​ក្នុង​ហេតុការណ៍​នេះ​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​នរណាម្នាក់​ទេ​៕

ស្ថាន​តំណាង​កម្ពុជា​នៅ​ថៃ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ រួសរាន់​ស្នើសុំ​លិខិត​បណ្តោះអាសន្ន​

​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នេះ បាន​ជូនដំណឹង​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​មិន ទាន់​មាន​ឯកសារ​ស្របច្បាប់​សម្រាប់​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ប្រញាប់​រួសរាន់​ទាក់ ទង ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ស្នើសុំ​លិខិត​បណ្តោះអាសន្ន ( Laissez-Passer) សម្រាប់​ធ្វើដំណើរ​ត្រឡប់មក​កម្ពុជា និង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ តាមរយៈ ប្រព័ន្ធ​កិច្ចព្រមព្រៀង MoU​។​
​សេចក្តីជូនដំណឹង ដដែល​នេះ បានបញ្ជាក់​លម្អិត​ថា ៖

លោក ហុង វិ​ណុល អញ្ជើញ ប្រគល់​ពានរង្វាន់​ប្រកួត​ទាល់​ទាត់​មិត្តភាព

​ខេត្តស្វាយរៀង ៖ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា អោយ​កាន់តែ​មានកា​រីកចំរើន​ល្បី​រន្ទឺ​នៅលើ ពិភព លោក ក្នុង​ឆាក​ជាតិ​អន្តរជាតិ ត្រូវ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន ស្វាយរៀង បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់ អបអរសាទរ​ខួប​លើក​ទី​២៥ ទិវា​បង្កើត កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៨) វគ្គ​ផ្តាច់​ព្រ័​ត្ត រវាង​ក្រុម​ដែល​មកពី​កងរាជអាវុធហត្ថ​ខេត្តកោះកុង និង​កង​អន្តរាគមន៍​ពិសេស ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​។

​ក្នុងឱកាស​នោះ ក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​តូច​ប៉ូ​លី​វ៉ា អភិបាលរង​តំណាង​អភិ បាល ខេត្តស្វាយរៀង និង​អស់លោក​មេបញ្ជាការរង​ខេត្ត កងកំលាំងប្រដាប់អាវុធ ទាំង​៣ អង្គភាព​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​លោក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដល់​ក្រុម​កីឡាករ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន​ទៅដោយ​រលូន​ដើម្បី​ក្រុម​ទទួលបាន​ជ័យជំនះ​នាពេល​នេះហើយ​ចំពោះ​ក្រុម​ដែល​មិនបាន​ទទួលបាន​ជ័យជំនះ​កុំ​អាក់អន់ស្រពន់ចិត្ត​អ្វី​ព្រោះ​កីឡា​នាំមក​នូវ​សុខភាព កីឡាករ​នាំមក​នូវ ភាព​ស្និត​ស្នាល​និង​រាក់ទាក់ និង​គ្នា​ហើយ​នាំនូវ មិត្តភាព រវាង​ខេត្ត និង​ខេត្ត​រវាង​ប្រទេស និង​ប្រទេស​មាន​ឈ្នះ និង​ចាញ់​ជា​រឿង​ធម្មតា​។

លោក បន្តថា​សព្វថ្ងៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានអោយ​អត្ថ​ភាព​ខ្ពស់​ទៅលើ​វិស័យ​កីឡា ព្រោះ​វិស័យ កីឡា​នាំមក​សុខភាព​មិត្តភាព ទទឹម​និង​នោះដែរ​កីឡា នាំ​ប្រទេសជាតិ​បាន​ស្គាល់ គ្នា​ក្នុង​ឆាក អន្តរ ជាតិ​ផង និង​នៅលើ​ពិភពលោក​ផង​។​

​លោក​បន្តថា​ការ​ប្រ​គួ​ត​កីឡា ថ្ងៃនេះ​ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​២៥ ទិវា​បង្កើត កងរាជអាវុធហត្ថ​១៤​កក្កដា ១៩៩៣ .១៤​កក្កដា ២០១៨ ផងដែរ​។ ក្រុមកីឡា​បាលទាត់ ដែល​បាន ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១៩​ក្រុម​ក្នុងនោះ​១៧​ក្រុម​មកពី​កងរាជអាវុធហត្ថ​ខេត្ត មួយក្រុម​មក ពី​វរ​សេនា​តូច​អន្តរា​គម​ន៏​ពិសេស​និង​មួយក្រុម​ទៀត​មកពី​កងអនុសេនាធំ​លេខ​២៧​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែលមាន​កីឡាករ​សរុប​ទាំងអស់​៣២៣​នាក់​។​

ជា​លទ្ធផល​ក្រុម​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​លើក​ពាន​នាពេលនេះ​គឺ​ក្រុម​កង​អន្តរាគមន៍​ពិសេស បាន​ប្រកួត​ឈ្នះ ៣ ទល់​និង​: ០ ទៅលើ​កងរាជអាវុធហត្ថ​ខេត្តកោះកុង ដោយ​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​ពាន មួយ ទង់​ជ័យលាភី​មួយ និង​ថវិការ​អម​ចំំ​នួន​៤​លាន​រៀល (​ថវិការ​មេបញ្ជាការ​ចំនួន ២​លាន​៦​សែន​រៀល និង​ថវិកា​ឧបត្ថម​របស់​ឧ​ត្ត​ម​សេនី​យ៏​ឯក​ហុង​វិ​ណុល​ចំនួន​១​លាន​៤​សែន​រៀល​) និង​លេខ​២ ទទួល បាន​ពាន​មួយ ទង់​ជ័យលាភី​មួយ និង​ថវិកា​រង្វាន់​អម​ចំនួន​៣​លាន​រៀល (​ថវិការ​មេបញ្ជាការ​ចំនួន ២​លាន​២​សែន​រៀល និង​ថវិកា ឧបត្ថម​របស់​ឧ​ត្ត​ម​សេនី​យ៏​ឯក ហុង វិ​ណុល ចំនួន​៨០​ម៉ី​ន​រៀល​) នៅ​រសៀល​ថ្ងៃ​នេះដែរ​លោក ហុង វិ​ណុល តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​បាន ប្រគល់​ពានរ​ង្វ​ន់​ដល់​ក្រុម​កីឡាករ ដែល​ទ​ទូល​បាន​ចំណាត់ ថ្នាក់​លេខ​1​ចំណាត់ថ្នាក់​លេខ​2​ចំណាត់ថ្នាក់​លេខ​3​ផងដែរ​៕

៥​ឆ្នាំ​ចុងក្រោយ កម្ពុជា​បាន​ចំណូល​ជាង ១​ម៉ឺន​លាន​៥​សែនដុល្លារ ​ពី​វិស័យ​ទេសចរណ៍​

​ភ្នំពេញ ៖ តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) រាយការណ៍​ថា ៥​ឆ្នាំ​ចុងក្រោយ ពោលគឺ​ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​សរុប ១៥.១៤៥ លាន​ដុល្លារ សម្រាប់​ដាក់បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។

​ទីភ្នាក់ងារ AKP បាន​រាយការណ៍​ដោយ​សង្ខេប​ស្តីពី​សមិទ្ធ ផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ចំណូល​ពី​វិស័យ​ទេសចរណ៍ រួមមាន​ឆ្នាំ​២០១៣ ទទួល​ចំណូល​ចំនួន ២.៥៤៧​លាន​ដុល្លារ​, ឆ្នាំ​២០១៤ ទទួល​ចំណូល​បាន ២.៧៣៦​លាន​ដុល្លារ​, ឆ្នាំ​២០១៥ ទទួល​ចំណូល​បាន ៣០១២​លាន​ដុល្លារ​, ឆ្នាំ​២០១៦ ទទួល​ចំណូល​បាន ៣២១២​លាន​ដុល្លារ និង​ឆ្នាំ​២០១៧ ទទួល​ចំណូល​បាន ៣៦៣៨​លាន​ដុល្លារ​។

​ដោយឡែក​គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុ​ជាមាន​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ចុះបញ្ជី​ជា​ផ្លូវ​ការប្រមាណ ៣៩៤ កន្លែង រួមមាន​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ ១១៤​កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​-​ធម្មជាតិ ២១​កន្លែង រមណីយដ្ឋាន​កែច្នៃ​៣៣​កន្លែង រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌​-​ធម្មជាតិ ២៧​កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ១៩៦​កន្លែង​។

​តាមរយៈ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងនេះ បាន​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​សណ្ឋាគារ​ចំនួន​៧៨១ ហើយ​ផ្ទះសំណាក់​ចំនួន​២.២០០​។ ទីភ្នាក់ងារ​ទេសចរណ៍​មាន​ជាង ៦០០​កន្លែង ក្រុម ហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ ៣៨​ក្រុមហ៊ុន និង​មគ្គុទ្ទេសក៍​ទេសចរ​ជាង ៥.២០០​នាក់ ដែល​ជាម​គ្គុ ទ្ទេស​ក៍​ទេសចរ​ភាសា​ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី អេ​ស្ប៉ា​ញ ថៃ និង​វៀតណាម​។​ដោយឡែក ៤​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ២​លាន​នាក់ ដោយ​កើនឡើង​ជិត​១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។

​តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៦​លាន​នាក់ នៅ​ដំណាច់ឆ្នាំ​២០១៨ និង ប្រមាណ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ដែល​អាច​នាំមក​នូវ​ចំណូល​ប្រមាណ ៥.០០០​លាន​ដុល្លារ ថែមទាំង​អាចបង្កើត​ការងារ​បាន​ប្រមាណ ១​លាន​នាក់​។

​វិស័យ​ទេសចរណ៍​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពិតជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​បង្កើត​ការ ងារ​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​។ លើសពីនេះ​វិស័យ​ទេសចរណ៍ ក៏​ជា​ប្រភព​ចំណូល​ជាតិ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ឲ្យ​រីកចម្រើន​បន្ថែមទៀត​៕

ចាប់បាន​ម្នាក់ ជន​ទម្លាក់​ដែក​បោក​យក​គ្រឿងអលង្ការ​ពី​កម្ម​ការី​នី នៅ​សង្កាត់​អូរ​បែកក្អម​

​ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់​ក្នុងចំណោម​បក្សពួក ៤​នាក់ ត្រូវបាន នា​រីក​ម្មា​ការី​នី​ម្នាក់ ស្រែក ឆោឡោ និង​នាំគ្នា ចាប់ខ្លួន ប្រគល់អោយ សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព ទំលាក់យោង​ឆបោក យកប្រាក់​និង​គ្រឿងអលង្ការ អស់ពី​ខ្លួន ។
​ ​ហេតុការណ៍ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ ២០១៨ នៅតាម​ផ្លូវលំ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​ ​ជនសង្ស័យ​ម្នាក់​ចាប់ខ្លួន ឈ្មោះ ប៊ិ សុខ​ម៉េង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល តាមផ្លូវ​រថភ្លើង ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មាន​ស្រុកកំណើត ភូមិ​ព្នៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​រីឯ​បក្ខពួក​៣​នាក់​ទៀត ប្រុស​ម្នាក់ ស្រី​២​នាក់ បាន​រត់​គេចខ្លួនបាត់​។​ចំណែក​ស្ត្រី​ដែល​ចាញ់បោក​គេ​ឈ្មោះ អ៊ុ​ល លីដា អាយុ​២៧​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ព្រៃ​ដើម​ថ្នឹង ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។​

​ ​តាម​កម្ម​ការី​នី ដែល​ចាញ់បោក​គេ​បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នាង​បានធ្វើ​ដំណើរ​ទៅធ្វើ​ការ នៅ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​១​ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ដើរ​តាម​មក​សួរថា មាន​គេ​រើស​បាន​កញ្ចប់​មាស​ទេ​មាន​គេ​ជ្រុះ​បាត់ ក្នុងនោះ​មាន​មាស​៨​តម្លឹង​។​ភ្លាមៗ ស្រាប់​តែមាន​ស្ត្រី​ម្នាក់ទៀត​ធ្វើជា​មក​ប្រាប់ថា កុំ​មាត់ ខ្ញុំ​រើស​បាន យើង​ទុក​ដូរ​ចែកគ្នា​ព្រមទាំង បើក​កូន​ថង់​ឲ្យ​មើល មាន​លោហៈ​ក្រហមច្រាល​។​
​ ​តា​មក​ម្មា​ការី​នី​រូបនោះ​បានអោយដឹង​ទៀតថា​ខ​ណះ​នោះ​ស្ត្រី​២​នាក់ ក៍បាន​បបួល​នាង​ជិះ​ម៉ូតូ​២​គ្រឿង ទៅ​ដូរ​ចែកគ្នា ដែល​ម៉ូតូ​ទាំង​២​គ្រឿង សុទ្ធ​ជា​បក្សពួក ។​នៅពេល​ធ្វើដំណើរ​រហូត​ដល់ ផ្លូវលំ​ភូមិ ទ្រុងមាន់ ទើប​ឈប់​ហើយ ស្ត្រី​សង្ស័យ​បាន​លា​មាត់​ថង់​ឲ្យ​មើល​ម្តងទៀត​នឹង​និយាយ​បញ្ចុះបញ្ចូល​អោយ​ដោះយក​គ្រឿង អលង្ការ ទាមទារ​ប្រាក់​និង​យក​ទូរ ស័ព្ទ រួច ប្រគល់​កញ្ចប់​នោះ ហើយ ក៍បាន​ឡើង ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ចេញ​ទៅដោយ​ប្រាប់ថា ចាំ​នៅទីនេះ​ហើយ ទៅ​ដូរ​ចែកគ្នា ។​

​ ​តាម​ព័ត៌មាន​អោយដឹងទៀតថា នៅពេលដែល​ស្ត្រី​២​នាក់​ព្រមទាំង​ប្រុស​ម្នាក់​ជិះ​ទៅ​បាត់ ក​ម្មាក​ការី​នី​រូបនោះ​លា​កញ្ចប់​មើល ឃើញ​សុទ្ធតែ​គ្រាប់​សំណ​ទើប​ដឹងខ្លួន​ចាញ់បោក​គេ ក៍​បានអោយ​ម៉ូតូ​មួយគ្រឿង ដែល​ដឹក​មក ជិះ​ដេញតាម បាន​បន្តិច ក៍​ប្រាប់ថា ចុះ​សិន អស់​សាំង​នាង​ក៍បាន​ចាប់អារម្មណ៍ ជា​បក្សពួក ក៍បាន​ស្រវា​ចាប់​ចង្កេះ​ខោ​ជាប់ ស្រែក​ឆោឡោ ផ្អើល​ពលរដ្ឋ​នាំគ្នា​ចាប់ខ្លួន​បានប្រគល់ សមត្ថកិច្ច​។​

​ ​ប្រាក់​និង​គ្រឿង អលង្ការ ដែល​បាត់បង់​ទៅ រួមមាន​៖​កងដៃ​មួយឈុត តម្លៃ​ជាង​៣០០​ដុល្លា ក្រវិល​មាស​មួយគូរ​, ទូរស័ព្ទដៃ​សាំ​សុង​១​គ្រឿង​,​លុយ​១០០​ដុល្លា និង​លុយ​ខ្មែរ​២​ម៉ឺន​រៀល​។​

​ ​តាម​ព័ត៌មាន​អោយដឹងថា នៅពេល​ឃាត់ខ្លួន ជនសង្ស័យ ក៍បាន​សារភាព​ខ្លួន ពិតជា​បក្សពួក របស់​ជនសង្ស័យ ដែល​គេចខ្លួន នោះ​។​ជនសង្ស័យ ក៍បាន​សំណូម ពរ​ដល់​ស្ត្រី​រងគ្រោះ​កុំអោយ​ប្តឹង ទេ​ចាំ ទូរស័ព្ទ​អោយ​បក្សពួក យកប្រាក់​មក​ប្រគល់អោយ​វិញ ។​ទោះបីជា​យ៉ាងណា សមត្ថកិច្ច ពុំ​ព្រម​ហើយ​កសាង​សំ​រឿង​ចាត់ការ​តាមច្បាប់​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(​កម្មការិនីរោងចក្រ ដែលត្រូវគេឆបោក)​

របរ និង​ត្រណម​អ្នក​ឡើង​ភ្នំ​រុករក​ខ្លឹមចន្ទន៍​ក្រស្នា​

​ភ្នំពេញ ៖ មុខរបរ​ចូល​ព្រៃ ឡើង​ភ្នំ​រុករក​ដើម​ចន្ទន៍​ក្រស្នា​ដើម្បី​កាប់​យក​ខ្លឹម របស់​អ្នកស្រុក​ក្នុង​ខេត្តពោធិសាត់​បានក្លាយ​ជា​ប្រពៃណី​មួយ ត​កូនចៅ ជាពិសេស​​អ្នកស្រុក​នៅ​ជុំវិញ​តំបន់ភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់ ដែល​ទំនៀម​ទម្លាប់នេះ មាន​តាំងពី​យូរលង់​ណាស់​មកហើយ។​ បច្ចុប្បន្ននេះ ​នៅមាន​ស្រុក​ភ្នំក្រវាញ​តិចតួច​ប៉ុណ្ណោះ ដែល​បន្ត​រក្សា​មុខរបរ​នេះ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ បើទោះបីជា​មានបរិមាណថយចុះ​ច្រើន ឬលំបាកលំបិនបែបណាក្តី​។

​យោងតាម​ឯកសារ​មួយចំនួន បាន​បង្ហាញថា អ្នក​ឡើង​ភ្នំ​រក​ខ្លឹមចន្ទន៍​មាន​ជំនឿ និង​កាន់​ត្រណម​តឹងរ៉ឹង​ណាស់ បើ​ពុំ​នោះទេ អាច​នឹង​ជួប​គ្រោះកាច​រហូតដល់​បាត់បង់​ជីវិត​ក៏មាន​។ ប៉ុន្តែ​អ្នក​ដែលមាន​ភ័ព្វសំណាង ក៏​អាច​ជួបនឹង​ដើម​ចន្ទន៍​ក្រស្នា ដែលមាន​ខ្លឹម​សុទ្ធ​ល្អ តែមាន​តិចតួច​ណាស់​ដែលមាន​សំណាង​។​

​ខេត្តពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ ធនធានធម្មជាតិ​ជាច្រើន​ដូចជា ដើម​ចន្ទន៍​ក្រស្នា​, ដើម​ក្រវាញ​, ដង្កោ​, ដីប្លី​, វ​ល្លិ៍​ផ្តៅ​, ជ័រទឹក​, ជ័រចុង​, ថ្មកែវ និង​រុក្ខជាតិ​ផ្សំ​ឱសថ​បុរាណ​ជាច្រើន​ទៀត​។ ប៉ុន្តែ​អ្នក​ប្រកបមុខរបរ​ឡើង​ភ្នំ ច្រើន​សំដៅ​រក​ខ្លឹមចន្ទន៍​ព្រោះ​មានតម្លៃ​ខ្ពស់ជាង​រុក្ខជាតិ​ផ្សេងៗ​។ ដើម​ខ្លឹមចន្ទន៍​មួយ​ដើម​មានឈ្មោះ​រហូតដល់​៥០-៦០​ឈ្មោះ ចាប់ពី​សម្បក​ក្រៅ រហូតដល់​សាច់​ខាងក្នុង ដូចជា សាច់​ខាងក្នុង​លេខ​១ គេ​ហៅថា កែន​លេខ​១ បន្ទាប់មក​កែន​លេខ​២, ៣… ប៉ាក​ក្វាន​, ខ្នង​ហ៊ុ​, សាក​ម៉ាក​តុ​, តុ​ដំរី ៘ អ្នកស្រុក​ភ្នំក្រវាញ​បាន​មួយចំនួន​ប្រកប​របរ​រក ខ្លឹមចន្ទន៍ នេះ តកូនតចៅ ពុំ​សូវ​ធ្វើស្រែ​ចម្ការ​ទេ ដែល​ភាគច្រើន​គឺ ជនជាតិ​ព័រ​។ ជនជាតិ​ព័រ​ប្រកាន់​ទំនៀមទម្លាប់​បានល្អ​ណាស់ ទាំង​អ្នក​ឡើង​ភ្នំ ទាំង​អ្នក​នៅចាំ​ផ្ទះ​។​

​មុនពេល​ចេញដំណើរ​ឡើង​ភ្នំ គេ​បាន​បបួលគ្នា​ដែល​នៅ​ភូមិ​ផង​របង​ជាមួយ រៀបចំ​ជា​ក្រុម​មាន​ចំនួន​ពី​២០​ទៅ​៣០​នាក់ ត្រៀម​អង្ករ ស្បៀងអាហារ ស្រា រៀងៗ​ខ្លួន សម្រាប់​រយៈពេល​២០​ថៃ្ង​។ មួយ​ថៃ្ង​មុន​ចេញដំណើរ គេ​នាំគ្នា​រៀបចំ​ពិធីសែនព្រេន​តាម​ប្រពៃណី រួច​នាំគ្នា​រាំច្រៀង​ដូច​ពិធី​បេះ​ក្រវាញ​អ៊ីចឹង​ដែរ​។​

លុះ​ព្រឹក​ឡើង គេ​ចេញដំណើរ​អស់ គឺ​សា្ង​ត់​ភូមិ​តែម្តង​។ ឯ​អ្នក​នៅផ្ទះ​ដូចជា​ប្រពន្ធ ម្តាយ ឬ​ចាស់ទុំ ត្រូវ​តម​ប្រហែល​គ្នា​នឹង​ក្រមុំ​ចូល​ម្លប់ រហូតដល់​អ្នក​ទាំងនោះ​ត្រឡប់​មកពី​ព្រៃ​វិញ​។ គេ​មានជំនឿថា ពេល​ប្តី​ចេញទៅ​ព្រៃ​ប្រពន្ធ​នៅផ្ទះ​មិន​អង្គុយ​កាំជណ្តើរ​, មិន​លីង​អង្ករ​, ខ្លាច​ស្រាំង​ឪម៉ាល់ តាឱ ទិច​ប្តី​នៅឯ​ព្រៃ​, មិន​លាបប្រេង​លើស​ក់ ខ្លាច​ប្តី​នៅ​ព្រៃ​របូតដៃជើង​ធ្លាក់​ពីលើ​ដើមឈើ ឬ​ពីលើ​ភ្នំ​, ដាំបាយ​មិន​គង​វែក​លើ​ឆ្នាំង ខ្លាច​ប្តី​មាន​គ្រោះថ្នាក់​ដោយសារ​សត្វ​សាហា​វ​។

​ចំពោះ​អ្នក​ឡើង​ភ្នំ​ក៏​ប្រកាន់​ត្រណម​ដែរ ដូចជា​មិនត្រូវ​និយាយ​ផ្តេសផ្តាស មិនអាច​ឈរ​នោម​ច្រាស​គល់ឈើ បើ​ចង់​នោម​ត្រូវ​អង្គុយ​ឱ្យទាប មិនអាច​ដេក​ចង​អង្រឹង ឬ​ក្រាល​កៅស៊ូ​ស្អាតបាត​នោះទេ ព្រោះ​ខ្លាច​សត្វ​សាហាវ​ស៊ី​។

​ទំនៀមទម្លាប់​នេះ​ជា​ប្រការ​មួយ​ល្អប្រសើរ ទោះបី​ឃ្លាត​ឆា្ង​យ​ពីគ្នា ក៏​ប្តី​ប្រពន្ធ​មិនអាច​ក្បត់គ្នា​បានឡើយ ប្រសិនបើ​ប្រពន្ធ​ធ្វើ​ខុស​ត្រណម ប្តី​នៅ​ព្រៃ​ត្រូវតែ​ជួប​គ្រោះថ្នាក់​ដោយ​ខ្លាខាំ ឈឺ ឬ​មាន​ហេតុការណ៍​ចម្លែក​ជាមិនខាន​។​

​ចំពោះ​អ្នក​ដែល​ទៅរក​ខ្លឹមចន្ទន៍ ពេលដែល​ឡើងទៅ​ដល់​ភ្នំ​ប្រទះ​ដើម​ចន្ទន៍​ក្រស្នា​ហើយ គេ​នាំគ្នា​ដេក​នៅ​នឹង​គល់​នោះ រួច​អុជ​ធូប​ផ្សង បើ​អ្នកនោះ​មាន​វាសនា យប់នោះ​អ្នកនោះ​នឹង​ឮសូរ “​មេ​” ឱ្យ​សំឡេង “​ពើកៗ​” (​ឬ​សំឡេង​ចម្លែក​) ជា​ប្រផ្នូល​នៅត្រង់ណា ខ្លឹមចន្ទន៍​ច្បាស់​ជា​នៅ​ត្រង់នោះ ហើយ​គេ​និយម​ហៅថា “​ព្រះអង្គ​”​។ ជួនកាល​អ្នក​មុន​កាប់រំលំ​ដើម​ចន្ទន៍​ក្រស្នា បាន តែ​កាប់​ចិញ្ច្រាំ​ប៉ះចំ​ឈើ​ស្រាយ លុះ​អ្នក​ទៅក្រោយ​មាន​វាសនា​គ្រាន់តែ​ចិញ្ច្រាំ គល់​ដែល​នៅសល់​ក៏​ប្រទះឃើញ​ខ្លឹម​នៅ​ទីនោះ​តែម្តង​។​

​ដើម​ចន្ទន៍​ក្រស្នា មិន​ដូចជា​ដើមឈើ​នាងនួន ឬ​ដើមអម្ពិល​ដែលមាន​ខ្លឹម​តាំងពី​គល់​រហូតដល់​ចុង​នោះទេ​។ ដើម​ចន្ទន៍​ក្រស្នា ជួនកាល​មាន​ខ្លឹម​នៅ​គល់ ជួន​ខ្លឹម​នៅ​មែក ហើយ​សាច់​លេខ​២, លេខ​៣​នៅ​គល់​ក៏មានដែរ​។

​ប៉ុន្តែ​ទោះបីជា​មិនបាន​ខ្លឹម ក៏​គេ​កាប់រំលំ​ចិញ្ច្រាំ​ស្រទាប់ ផ្សេងៗ​ដែល​អាច​លក់បាន​។ ម្យ៉ាងទៀត​បើ​រក​មិនបាន​ខ្លឹមចន្ទន៍ ក៏​គេ​ស្រវា​រក​ជ័រចុង​, ដង្កោ​, ក្រវាញ​, ឬ​យក​ថ្មកែវ ដោយ​មិន​ត្រឡប់មកផ្ទះ​វិញ​ដោយ​ដៃទទេ​នោះឡើយ​។ បើ​មាន​គ្រោះថ្នាក់​គេ​មានជំនឿថា​ខុស​ត្រណម ហើយ​អ្នកស្រុក​ទាំងនោះ​នៅតែ​រក្សា​ជំនឿ​តៗ​រហូតមកដល់​សព្វ​ថៃ្ង​។

​អ្នក​ដែល​ឡើង​ទៅរក​ខ្លឹមចន្ទន៍​ច្រើន ជា​អ្នកស្រុក​រស់នៅ​ទីនោះ ចាស់ព្រឹទ្ធចាស់ព្រេង​តាំងពី​ដូនតា ស៊ាំ​នឹង​ព្រៃភ្នំ មិនសូវមាន​ជំងឺគ្រុនចាញ់ ឬ​ជំងឺ​ផ្សេងៗ​នោះឡើយ​៕