All posts by មេគង្គ ប៉ុស្តិ៍

ប្រកាស​ចាប់ខ្លួន​អ្នក​បំផុស​ថា អ្នក​ជ្រលក់​ទឹកខ្មៅម្រាមដៃ​ពេល​បោះឆ្នោត នឹង​ត្រូវស្លាប់​

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ព្រមាន​ជាមួយ នឹង​វិធានការ​ផ្លូវ​វ​ច្បាប់ ដែល​ទំនងជា​បានរៀបចំ​រួចជាស្រេច​ក្នុងការ​ចាប់ខ្លួន​ជន​ទាំងឡាយណា​ដែល​ដើរ​ខ្សឹប ឬ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​ពេល​បោះឆ្នោត នឹងធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​ក្រោយពេល​ជ្រលក់​។ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ហៅ​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហ៊ុយ កែង​ផ្លូវ​ហាណូយ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទម្លាយ​ពី​ផែនការ​មួយ​របស់​ក្រុម​បំពុល​តាម​ហ្វេ​ស​ប៊ុ​ក ដែលថា ការបោះឆ្នោតជាតិ​នាពេលខាងមុខ នឹងមាន​ទឹក​ថ្នាំ​ជ្រលក់​ដៃ​២​ប្រភេទ ដែល​ក្នុងនោះ​នឹងមាន​ទឹក​ថ្នាំ​ដែល​ជ្រលក់​ហើយ​បណ្តាល​អោយស្លាប់​ក្រោយ​រយៈពេល​២៤​ម៉ោង​។ សម្តេច​តេ​ជោ បានប្រកាសថា​រដ្ឋាភិបាល​នឹងមាន​វិធាន​ការចាប់​អ្នក​និយាយ​បំពុល​ទាំងនោះ ដោយ​បច្ចុប្បន្ន​កម្ពុជា មាន​ក្រុម​ចារកម្ម និង​ម៉ាស៊ីន​ដែល​អាច​រក​ទីតាំង​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក លំអៀង​តែ​២​ម៉ែត្រ​កន្លះ ដោយ​ប្រើ​រយៈពេល​ស្វែងរក​ត្រឹម​៦​នាទី ប៉ុណ្ណោះ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែងថា ថ្ងៃនេះ ខ្ញុំ​មានរឿង​មួយ​និយាយ​ទៅកាន់​ប្រជាជន ដោយ​នា​ព្រឹក​នេះ មានការ​ឆបោក​ដែល​ឈានដល់​ឧក្រិដ្ឋកម្ម គឺ គេ​ថា​នៅពេល​បោះឆ្នោត​ខាងមុខ មានទឹក​ថ្នាំ​ជ្រលក់​ដៃ​២​ប្រភេទ គឺ​ទី​១​ជា​ទឹក​ថ្នាំ​ធម្មតា និង​ទី​២​ជា​ទឹកខ្មៅ ដែល​ក្រោយ​ជ្រលក់​ដៃ​រយៈពេល​២៤​ម៉ោង នឹង​ស្លាប់ ។ នេះ​ជា​បទល្មើស​មួយ មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​ទេ សូម គ​.​ជ​.​ប​. ចាត់វិធានការ​រឿងនេះ​! ប៉ុន្តែ​ពិតប្រាកដ​គឺ​រដ្ឋាភិបាល ជា​អ្នកចាត់ការ​រឿងនេះ អ្នកឯង​ត្រូវ​ដឹងថា​ឧបាយកល​នេះ​គឺ​បំផ្លាញ​ជាតិ តែ​ខ្ញុំ​នឹង​មិនអោយ​កើតមាន​ដូចនេះ​ឡើយ​។​

​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ៗ​ថា សូម​ផ្តាំ​ទៅ​អា​អ្នក​ព្រហើន​ថា ផែនការ​អ្នកឯង​គេ​គ្រប់គ្រង​បាន​ហើយ ត្រូវ​ប្រើ​វិធានការ​ចាប់​ទាំង​អា​អ្នកដើរ​ខ្សឹប​ទាំង​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​បំពុល​ប្រជាជន​តាម​វិធី​នេះ​។​សូម​អំពាវនាវ​ប្រជាព​ល​រដ្ឋ​ជួប​ចាប់​អ្នកដើរ​ខ្សឹប ចំណែក​ផ្នែក​ចារកម្ម ត្រូវ​បញ្ចេញ​ម៉ាស៊ីន​តាម​ចាប់​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដែល​និយាយ​បំពុល​ទាំងនោះ ព្រោះ​កម្ពុជា មាន​ម៉ាស៊ីន​ដែលមាន​សមត្ថភាព​រក​ទីតាំង​លំអៀង​តែ​២​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ដោយ​ប្រើ​រយៈពេល​៦​នាទី​៕

ពលរដ្ឋ​ខ្មែរ​១៤​នាក់​ដែល​រងគ្រោះ​នៅ​ម៉ាឡេស៊ី និង​ចិន ត្រូវបាន​សង្គ្រោះ​នាំ​កម្ពុជា​វិញ​

​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ចំនួន​៩​នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី និង​៤​នាក់​ទៀត​នៅ​ប្រទេស​ចិន ត្រូវបាន​តំណាង​ស្ថា​ម​ទូត​កម្ពុជា​ជួយ​អន្តរាគមន៍​នាំមក​កម្ពុជា​ហើយ​។​ពួកគេ​ភាគច្រើន​ទៅ​ធ្វើការ​ក្នុងឋានៈ​ជា​ពល​ការិនី តែ​ខុសច្បាប់​ដោយសារ​ចាញ់បោក​មេខ្យល់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​២ ខែកក្កដា នេះ​។​
​សូម​អាន​ខ្លឹ​សារ​ទាំងស្រុង​នៃ​សេចក្តីជូនដំណឹង​ដូចខាងក្រោម​នេះ ៖

ការដ្ឋាន​ឡើង​ខ្សាច់​ជាប់​ផែ​៥២ ​នៅទំនប់រលក កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ

​ខេត្ត​ព្រះសីហនុ​៖ ការប្រកប​អាជីវកម្ម​គ្រប់​វិស័យ ពិសេស​វិស័យ​សំណង់ និង​វិស័យ​លក់​គ្រឿងសំណង់ ដូចជា​ខ្សាច់​ជាដើម​នេះ កំពុងតែ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា នៅក្នុង​ខេត្ត​ព្រះសីហនុ​តែម្ដង ដោយ​ថ្មីៗ​នេះ​មាន​ការនាំ​ខ្សាច់​ចូល​យ៉ាង​គគ្រឹកគគ្រេង​មួយ តាមរយៈ​(​កប៉ាល់​-​សា​ឡង់​) និង​បន្ត​មក​ឡើង​នៅ​ចំណុច ជាប់​ផែ ៥២ ទំនប់រលក ភូមិ​៣ សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ​។

​បើតាម​ប្រជាពលរដ្ឋ​ដែល​រអ៊ូរទាំ​ប្រាប់​ព័ត៌មាន​យើង​ថា ពួកគាត់​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​មួយ​នេះ​ខ្លាំងណាស់ ពេល​ភ្លៀង​រអិលដួល និង​ពេល​ស្ងួត​ហុយ​ដូច​មេឃ​ចុះ​អ័ព្ទ មើលផ្លូវ​សឹងតែ​មិនឃើញ ដោយសារ​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ចេញចូល ប្រលោក់​ប្រឡាក់ ភក់ជ្រាំ​យ៉ាង​គគ្រិច​លើ​ដងផ្លូវ​។​

​ចំពោះ​បញ្ហា​ខាងលើនេះ បើតាម លោក ប្រាក់ សំ​ប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី ៣០​ខែមិថុនា ២០១៨ ថា ចំពោះ​ការដ្ឋាន​នាំ​ខ្សាច់​មកនេះ ទាក់ទង​រឿង​ច្បាប់ លោក​ថា មិនមាន​ឃើញ​ស្នើសុំ​មក​ខាង​លោក​នោះទេ ដោយសារ​ខ្សាច់​ទាំងនេះ​លោក​ថា គេ​បាន​ដឹក​មកពី​ខេត្តកោះកុង យកមក​ចែកចាយ​។ លោក​បាន​បង្ហើប​ទៀតថា អ្នកគ្រប់គ្រង​គឺជា​ជនជាតិ​វៀតណាម ហើយ​លោក​មិនដែល​ស្គាល់​នោះទេ​។ ចំណែកឯ​ការប៉ះពាល់​ដ​ល់​បរិស្ថាន ផ្លូវ​គមនាគមន៍​សូម​សួរ​ទៅខាង​មន្ទីរជំនាញ​ចុះ​។​

​ចំណែកឯ​លោក សាមុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បានចេញ​លិខិត​៦៤៦ ប​ស្ថ​.​ខ​សន​ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ជូនដំណឹង​ទៅ​លោក ឡេង ជឺ​ន អាជីវកម្ម​ដេប៉ូ​ខ្សាច់​ដែល​ស្ថិតនៅ​ផ្លូវ​ទំនប់រលក ក្បែរ​ទីតាំង​ចាក់សំរាម​មកពី​កោះរ៉ុង​ដែល​ស្ថិតនៅ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ​។ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​របស់​ក្រុមការងារ​ចម្រុះ​បាន​ឃើញថា រថយន្ត​ដែល​បើក​ចេញពី​ទីតាំង​ដេប៉ូ​ខ្សាច់​របស់លោក​បានធ្វើ​ចរាច​រណ៍​លើផ្លូវ​ថ្នល់​ដោយមាន​ជាប់​នឹង​ប្រលាក់​ដី​នៅ​និង​កង់​រថយន្ត​ជាហេតុ​ធ្វើឱ្យ​ប្រឡាក់​ផ្លូវ​សាធារណៈ​ថែមទាំង​បណ្ដាល​ឲ្យ​ផ្លូវ​មាន​សភាព​ហ៊ុយ​ខ្លាំង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​អាច​បំពុលបរិយាកាស​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​បរិស្ថាន​និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​។​លោក​ប្រធាន​មន្ទីរ​បានកំណត់​ឲ្យ​ម្ចាស់​ទីតាំង​ត្រូវធ្វើ​ការលាង​សម្អាត​ផ្លូវ​ឱ្យបាន​ស្អាត​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ​ដោយ​ក្នុង​មួយថ្ងៃ​ត្រូវធ្វើ​ការលាង​សម្អាត​ពីរដង​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ​តាមផ្លូវ​និង​ធានា​ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​ល្អ និង​ម្ចាស់​ទីតាំង​ត្រូវ​រៀបចំ​កន្លែង​លាង​កង់​រថយន្ត​មុន​នឹងធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ​ដោយ​ទុក​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ធ្វើ​កំណត់ហេតុ​រហូតដល់​ថ្ងៃទី​៥ ខែកក្កដា​ឆ្នាំ​២០១៨​។​

​ប៉ុន្តែ​សេចក្តីជូនដំណឹង​នេះ​ហាក់បីដូចជា​ម្ចាស់​ទីតាំង​ខាងលើ​មិន​អនុវត្តន៍​តាម​ដោយ​សេចក្តីជូនដំណឹង​នេះឡើយ នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ប្រឡាក់​ផ្លូវថ្នល់​កៅស៊ូ​ជិត​ក្លាយទៅជា​ផ្លូវលំ​ទៅវិញ​។ ប្រជាពលរដ្ឋ​ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ធ្វើដំណើរ​កាត់​តាម​ទីតាំង​ខាងលើ ថា​តើ​ការដ្ឋាន​មួយ​នេះ​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​បរិស្ថាន​ដែរឬទេ​?៕

បាក់ពិដានជាន់ទី២៣អគារខុនដូ នៅជ្រោយចង្វា របួស៥នាក់ និងបាត់ខ្លួន២នាក់

ភ្នំពេញ: អគារខុនដូ
Mekong view tower 6 បានបាក់ធ្លាក់ពិដានជាន់ទី២៣បណ្តាលអោយរងរបួស៥នាក់និងបាត់ខ្លួន២នាក់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរសៀលនិងដល់សមត្ថកិច្ចនៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នៅទីតាំងខុនដូខាងលើមានស្ថិត
នៅក្នុងភូមិទី២សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះដែលបាត់ខ្លួន ទី១មានឈ្មោះ បាន លាស់ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម;២.ឈ្មោះ នាម ហុីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។ចំណែកអ្នករងរបួស
១.ជាង នឿន របួសជើង
២.ជាង ផាត របួសជើង
៣.ជាង រិទ្ធ របួសស្មា
៤.ស្រី លន ភេទស្រីរបួសស្មា
៥.ស្រី របួសកែងដៃ ។

តាមព៍ត៌មានអោយដឹងថាពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣។

ប្រជាពលរដ្ឋ​បាន​រឹះ​គន់​ផងដែរ​ដល់ ម្ចាស់ ម៉ៅការ​សំណង់​អគារ ខុន​ដូ Mekong view tower 6 បាក់​ប្លង់​សេ បណ្តាល​ឲ្យ កម្មករ​ស្លាប់​និង​របួស ភ្លាមៗ មិន​អនុញាតិ​ឲ្យ អ្នក​សារពត៌មាន ឬ​ខាង​ណា ចូលទៅ​ជិត​ឡើយ ដាក់បទបញ្ជា កងសន្តិសុខ​យាម​យ៉ាង​តឹងរឹង ព្យាយាម​លាក់កំបាំង​ពត៌មាន តាំងពី​ថ្ងៃ រហូតដល់​យប់ បន្ទាប់ពី វត្តមាន​អាជ្ញាធរ រាជធានី​ភ្នំពេញ ចុះទៅ​ជម្រុញ​ក្នុងការ​រុករក ប្រើប្រាស់​ពេលវេលា​ប្រមាណ​១០​ម៉ោង ទើប​រក​សាកសព​ជនរងគ្រោះ​ឃើញ ។​

តាាមជាងសំណង់បានប្រាប់សមត្ថកិច្ចអោយដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ពិដានជានទី២៣ ។លុះនៅវេលារសៀលក៍បន្តបាញ់ចាក់ពិដានទៀតស្រាប់តែបណ្តាលអោយបាក់ទន្ទ្រាលធ្លាក់ពិដានសង្កត់កម្មករនិងក្រុមជាងបណ្តាលអោយរងរបួសនិបាត់ខ្លួន២នាក់ជាប់ក្រោមពិដាននោះតែម្តង។

តាមព័ត៌មានអោយដឹងថានៅវេលាល្ងាចនេះអាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងហើយក្រុមជាងបាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។ខណះលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារបានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ។នៅវេលាម៉ោង៩យប់សពអ្នកបាត់ខ្លួនពុំទាន់រកឃើញនៅឡើ យ៕

ឆេះ​ផ្ទះ​១០​ខ្នង​នៅក្រោយ​រោងចក្រ​អគ្គីសនី​ទី​២ មានជ័យ ខណ្ឌមានជ័យ ពេល​រំលង​អា​ធ្រា​ត​

ភ្នំពេញ ៖ គ្រោះមហន្តរាយ​ដ៏​ធំ​មួយ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១០​ខ្នង​ទាំង​កណ្ដាល​អា​ធ្រា​ត្រ សមត្ថកិច្ច​បានចេញ​រថយន្ដ​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​យ៉ាង​ញាប់​ដៃជើង កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ផ្ទះ ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នោះ​មាន​ទំហំ​ចាប់ពី ៥​ម គុណ ៦​ម និង​៥​ម គុណ​៨​ម ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​សង្ក​សី ឆេះ​អស់ទាំង​ស្រុង​ចំនួន​១០​ខ្នង ។ ករណីនេះ រថយន្ដ​ពន្លត់អគ្គីភ័យ​បាន​មកដល់​កន្លែងកើតហេតុ​ចំនួន​២២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៩​ឡាន ទើប​គ្រប់​ស្ថាន​ការ​បាន​ទាំងស្រុង ដោយ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ ។ ចំណែក​ចំពោះ​មូលហេតុ​នៃ​បង្ក​ឲ្យ​មាន​អគ្គីភ័យ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី ។​

ប្រជាព​រដ្ឋ​ដែល​នៅ​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បានលឺ​សំលេង​ផ្ទុះ​យ៉ាងខ្លាំង​លុះ​ពេល​ចេញមក​មើល​ស្រាប់តែ​ឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅហើយ រួច​ក៏​នាំគ្នា​ជួយ​បាញ់​ទឹក​ពន្លត់ តែ​ដោយ​ភ្លើង​ឆេះ​ខ្លាំងពេក​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​រថយន្ដ​ពន្លត់អគ្គីភ័យ​ជួយ​ចេញ​អន្តរាគមន៍​ប្រើ​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​អគ្គីភ័យ​រលត់​សូន​សុង​ទៅវិញ​៕

ចាប់​ជនជាតិ​ចិន​៣៨​នាក់​នៅ​ខេត្តកំពត ករណី​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​

​កំពត ៖ ជនជាតិ​ចិន​ចំនួន​៣៨​នាក់ ស្រី​១១​នាក់ ត្រូវបាន កម្លាំង​នាយកដ្ឋាន​អន្តោប្រវេសន៍ រួមជាមួយ​កម្លាំង​ជំនាញ​ស្នងកា​ខេត្តកំពត ដឹកនាំ​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន ដោយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជំរឹត​ទារប្រាក់​តាម​ប្រព័ន្ធ​អុ​ី​ធឺ​ណេ​ត ស្ថិតនៅ​ផ្ទះជួល​ចំនួន​២​ផ្សេងគ្នា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ឃាត់ខ្លួន​បាន​ចំនួន​២០​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​០៦​នាក់ និង នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ បាន​ចំនួន​១៨​នាក់ ស្រី​ចំនួន​៥​នាក់ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ ក្រោម​ការសម្របសម្រួល​ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត ចុះ​ត្រួតពិនិត្យ ឆែកឆេ និង​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន ទាំង​២​គោលដៅ ចំនួន​៣៨​នាក់ ប្រុស​២៧​នាក់ ស្រី​១១​នាក់ និង​ដកហូត​បាន​សម្ភារៈ​ប្រព្រឹត្តល្មើស​មួយចំនួនទៀត ។​

​ក្រោយពី​ឃាត់ខ្លួន​បាន ជនជាតិ​ចិន​ទាំង​៣៨​នាក់ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី រងចាំ​សម្រេច​ពី​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជូន​ជនសង្ស័យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ៕

ក្រមា​វែង​ជាងគេ​របស់​កម្ពុជា​ទទួល​បាន​បណ្ណ​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក បន្ទាប់ពី​មហា​គ្រួសារ​ខ្មែរ​រួបរួមគ្នា​ក្នុង​ស្មារតី​ជឿថា​ខ្មែរ​អាចធ្វើ​បាន នៅពេលនេះ​ក្រ​ម៉ា​វែង ជាងគេ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​គណៈកម្មការ World Guiness Records ប្រកាសថា​បានឈ្នះ​ការ​បំបែក​កំណត់​ត្រ​ក្រមា​វែង​ជាងគេ​ក្នុង​លោក​។

​សំឡេង​ហូ​រក​ញ្ញ្រៀ​វ​បាន​បន្លឺឡើង បន្ទាប់ពី​គណៈកម្មការ World Guiness Records ប្រកាសថា ក្រ​ម៉ា​វែង​ជាងគេ​របស់​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ហើយ​។ ការវិនិច្ឆ័យ​ដែល​កម្ម​ការ World Guiness Records ផ្តល់ជូន​កំណត់ត្រា​ដល់​ក្រ​ម៉ា​កម្ពុជា ដោយ​ផ្អែកលើ​ចំណុច​សំខាន់​ពីរ​រួមមាន កម្ពុជា​បាន​ត្បាញ​ក្រមា​ដែល​សាច់​ក្រមា​តឹង​ណែន​ល្អ និង​ត្បាញ​ក្រមា​វែង​បំផុត​ជាង ១២០០​ម៉ែត្រ​។​

​លទ្ធផល​នៃ​ការប្រកាស​នេះ​បាន​បង្កើត​ស្នាមញញឹម​ដល់​លើ​ផ្ទៃមុខ​មនុស្ស​គ្រប់គ្នា​ដែរ​បាន​ចូលរួម​អបអរសាទ ក្នុង​ស្មារតី​ខ្មែរ​រួមគ្នា ខ្មែរ​ធ្វើបាន​។ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ទោះ​ឈរ​នៅក្រោម​កំដៅថ្ងៃ​ក្តៅ​ក្តី ប៉ុន្តែ​បាន​ឈរ​ចាប់ មើល​នៅ​លទ្ធផល​ទាំង​រំភើប​រីករាយ​នឹង អន្ទះសារ​។​

​សូមបញ្ជាក់ថា កម្មវិធី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​ដែល​វែង​ជាងគេ​លើ​ពិភពលោក បាន​ចាប់​ដំណើរ ការ​ពី​ថ្ងៃទី​១៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​កម្មវិធី​ទទួលបាន ភ្ញៀវ​ចំនួន​សរុប ៣៣៨,០៥០​នាក់​ដែល​ក្នុងនោះ​មាន​អ្នក​ចុះឈ្មោះ​រៀន​ត្បាញ​ចំនួន ២២,៣១៥​នាក់ និង​អ្នកចូលរួម​ត្បាញ​ក្រមា ១០០០​ម៉ែត្រ ចំនួន​១៩,៧៧១​។ ប្រសិនបើ​យើង​យក​សរសៃរ​និ​មួយៗ នៃ​ក្រមា​នេះ​មក​បន្ត​គ្នា​តែមួយ​សរសៃរ​ប្រវែង​ប្រមាណ ២,៩១២,៦២៥​ម៉ែត្រ​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​កម្ពុជា ក្រោម​ការផ្ដួចផ្ដើម​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុម​ចលនា Go Go Cambodia ក្រោម​អត្ថន័យ​ស្នូល​ដ៏​សំខាន់ «​រួមគ្នា​ជឿថា​ខ្មែរ​ធ្វើបាន​» ពោលគឺ​ការ​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម «​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» នេះ​ជា​មោទនភាព ជា​កិត្តិយស​ជាតិ​ថ្មី​មួយទៀត ដែល​ពលរដ្ឋ​ខ្មែរ​បានរួម​គ្នា​កសាងឡើង​៕

គោរមងារ​ឧកញ៉ា ផ្តល់ឱកាស​ឲ្យ​លោក គង់ ក្រឹ​ង បន្ត​ជួញដូរ​ឈើ​ខុសច្បាប់​យ៉ាង​ខែងរ៉ែង

​ខេត្តក្រចេះ ៖ សកម្មភាព​ពលរដ្ឋ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​ម៉ូតូ​យកទៅលក់​អោយ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ប្រចាំ​នៅ​ស្រុក​ស្នួល​ដែលមាន​គោរមងារ​ជា​ឧកញ៉ា​ឈ្មោះ គង់ ក្រឹ​ង បានកម្រើក​ឡើងវិញ​អនាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ ដែល​ឈើ​ទាំងនោះ​ត្រូវ​លោក គង់ ក្រឹ​ង កៀងគរ អ្នកស្រុក​ឲ្យ​ចូលទៅ​កាប់បំផ្លាញ​ពី​ព្រៃ​ក្នុង​តំបន់ហាមឃាត់ និង​តំបន់មួយចំនួន​ផ្សេងទៀត​។

សូមជម្រាបថា លោក​ឧកញ៉ា គង់ ក្រឹ​ង បច្ចុប្បន្ន មាន​តួនាទី​ជា​មេបញ្ជាការរង​យោធា​វរៈ​ការពារ​ព្រំដែន​គោក លេខ​២០៤ ចំណុះអោយ​កងពលតូច​លេខ​២១ យោធភូមិភាគ​ទី​២ គឺជា​មន្ត្រី​ថ្នាក់ខ្ពស់​មួយរូប​ក្នុង​ស្ថាប័នរដ្ឋ ចំណែក​ការងារ​ឯកជន លោក គង់ ក្រឹ​ង គឺជា​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ដុះ​ស្លែ​មួយរូប​ប្រចាំ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ និង​នាំចេញ​ផ្តាច់មុខ​តាម​ច្រករបៀង​ដេ​បី (D3) ក្បែរ​ច្រកព្រំដែន​ទ្វេភាគី​អន្តរជាតិ វ៉ា​លឺ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ជាច្រើន​ឆ្នាំ​មកហើយ រហូត​ក្លាយទៅជា​អ្នកមាន​ទ្រព្យ​ស្តុក​ស្ត​ម ទទួលបាន​ឋានៈ​ជា​ឯកឧត្តម និង​ឧកញ៉ា ថែម​ទៀតផង​។

​ប្រភពព័ត៌មាន បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​ងារ​ជា​ឯកឧត្តម និង​ឧកញ៉ា រួចមក លោក គង់ ក្រឹ​ង មិនសូវ​ចេញមុខ​ដូច​មុន​ឡើយ ដោយ​ប្រគល់​ភារកិច្ច​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​អោយទៅ​សាច់ញាតិ​បុ​ណ្ណោះ​​។

ប្រភព​ដដែល​និយាយថា លោក​ឧកញ៉ា គង់ ក្រឹ​ង មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង​នៅ​ខាងក្រោយ​បន្ទាយ​យោធា​វ​រះ​ការពារ​ព្រំដែន​លេខ​២០៤​នេះ​តែម្តង បន្ទាប់មក​ទើប​លើកដាក់​រថយន្ត​ផ្ទាល់ខ្លួន​នាំចេញ​ទៅ​លក់​អោយ​ឈ្មួញ​ធំ​នៅ​វៀតណាម ប៉ុន្តែ​សូម្បីតែ​អាជ្ញាធរ ឬ សមត្ថកិច្ច​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​កុំថាឡើយ​ចុះបង្ក្រាប​។

​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​ជាច្រើនលើក​ដែរ ទៅ​លោក​ឧកញ៉ា គង់ ក្រឹ​ង តែ​មិន​ត្រូវបាន​លោក​ទទួល​ទូរស័ព្ទ​នោះទេ​៕

មិន​ស្ងាត់​ទេ ! ច្រក​ណាំ​លៀ ខេត្តមណ្ឌលគិរី ក៏​បើកដៃ​ឲ្យ​ឈើ​ល្មើសច្បាប់​ឆ្លងទៅ​វៀ​ណា​ម​ដែរ​

​មណ្ឌលគិរី ៖ សកម្មភាព​នៃ​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​ប្រណី​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ​ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្តិ៍​៧ ស្ថិតក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌល​គី​រី ។ នេះ​បើតាម​ប្រភពព័ត៌មាន​ពី​ស្រុក​ពេជ្រ​ដា បាន​រាយការណ៍​ដឹង​ពីបទល្មើសដែលបានកើតឡើងនៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា កន្លងទៅនេះ​។​

​ ​ប្រភព​ច្បាស់​ការណ៍​បានឱ្យដឹងថា រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៅក្នុង​អំឡុង​ចុងខែ​ឧសភា និង​ដើមខែ​មិថុនា​នេះ សកម្មភាព​នៃ​ការ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ទៅ​វៀតណាម គឺ​បានចាប់ផ្តើម​កក្រើក​ឡើង​វិញ​ហើយ បន្ទាប់ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយរយៈ ដែល​សកម្មភាព​នេះ មានការ​បើក​ច្រក​ចំនួន ២​ច្រក សម្រាប់ធ្វើ​ការនាំចេញ​ឆ្លងដែន​ទៅ​វៀតណាម តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្តិ៍​៧ នេះ ។​

​បិ​ភព​ដដែល​បាន​អះអាងថា នៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា កន្លងទៅនេះ ក្បួន​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ​ជាច្រើន​គ្រឿង​សម្រុក​ដឹក​ជ​ញ្ចូ​ន ឈើ​ឆ្លងដែន​ទៅ​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្តិ៍​៧ ដោយ​គ្មាន​ការបង្ក្រាប​ទប់ស្កាត់​ពី​សំណាក់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ ។​

​ប្រភពព័ត៌មាន​បញ្ជាក់​ថា រថយន្ត​ឡង់​គ្រី​ស័​រ និង​សាំ​យ៉ុង ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀរ ហៅ​ប៉ុស្តិ៍​៧ ដោយ​គ្មាន​កា​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​នោះទេ​។ សកម្មភាព​នេះ ត្រូវគេ​ឃើញ​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គឺ​បាន​រត់​ឆ្លង​កាត់មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ពេ​ជ្រា​ដា និង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា យ៉ាង​ខែងរ៉ែង​គ្មាន​ខ្លាច​នរណា​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ សមត្ថកិច្ច​ក្នុង​ខេត្ត​មួយ​នេះ បាន​បង្ហើប​ឲ្យ​ដឹងថា ការចេញ​ឈើ​ល្មើសច្បាប់​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ជា​ក្រុម​ឈ្មួញ​ក្រោម​អំណាច​របស់ ឧកញ៉ា ឬ​មន្ត្រី​កងកម្លាំង​មាន​សមត្ថកិច្ច​ថ្នាក់​ធំៗ​។ យ៉ាងណាក៏ដោយ ប្រភព​នេះ មិនបាន​បញ្ចេញ​ឈ្មោះ​មន្ត្រី​ធំៗ​ទាំ​នោះទេ ដោយ​គ្រាន់​បញ្ជាក់ថា ឈ្មួញ​ឈើ​ដែលជា​មន្ត្រី​ថ្នាក់​ធំៗ គេ​ប្រើ​មនុស្ស​ម្នាក់​ឈ្មោះ ឆុង ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់ការ​ជួប​សម​ត្ថ​កិច្ច​ពាក់​ព័​ន្ឋ​នានា​។​
​លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ៍នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀ បាន​ប្រាប់​ឱ្យដឹងថា ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មិនមាន​អ្នកណា​គេ​ហ៊ាន​ចេញ​ច្បាប់​ឱ្យ​នោះទេ ។ ចំណែក​លោក ផូ សំអន ប្រធាន​ស្នាក់ការ​ច្រក​ទ្វេភាគី​ណាំ​លៀ​មិនអាច​សុំ​ការពន្យល់​បានទេ ដោយសារ​ទូរស័ព្ទ​មិន​ចូល​។​
​យ៉ាងណាក៏ដោយ បទល្មើស​នានា ពិសេស​បទល្មើស​ព្រៃឈើ មិន​ដែលថា​លោក​អភិបាលខេត្ត​គាត់​មិនដឹង ប៉ុន្តែ​គួរ​ឲ្យ​ឆ្ងល់​ដែរ ហេតុអ្វី​បានជា​បទល្មើស​ព្រៃឈើ​ក្នង​ខេត្ត​នេះ នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដដែល ឬក៏​អំណាច​លោក​អភិបាលខេត្ត​តូច​ជាង​អំណាច​ក្រុម​ឈ្មួញ​៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ប្រធាន​មន្ទីរ​ថ្មី​ខេត្តព្រៃវែង ផ្តល់​សេវាសាធារណៈ​ជូន​វិស័យ​ឯកជន

​ព្រៃវែង ៖ ក្នុងឱកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​២៩ មិថុនា ២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​ទៅកាន់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំខេត្ត​ព្រៃវែង បង្កើន​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​កម្មវិធី​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​មានប្រសាសន៍​ថា សូម​មន្ត្រី​ទាំងអស់ បន្ត​កិច្ចសហការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ និង​ហាង​លក់ទំនិញ​នានា និង​ចាត់វិធានការ​ដកហូត​រាល់​ទំនិញ​ដែល​ខូចគុណភាព ឬ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ យកទៅ​ដុត​កំទេចចោល ដើម្បី​ការពារ​សុខុមាលភាព​ប្រជាជន​។ លើសពីនេះ ត្រូវខិតខំ​ផ្តល់​សេវា​សារ​ធាណៈ​ឲ្យ​បានល្អ ជូន​វិស័យ​ឯកជន ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង កាន់តែ​មាន​ភាព​រីកចម្រើន​។​

​លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ដែល​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​ដឹកនាំ និង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ធ្វើ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់ និង​បាន​ជម្រាបជូន​អង្គពិធី អំពី​សមិទ្ធផល​ការងារ​សង្ខេប​របស់​ក្រសួងពាណិជ្ជកម្ម ជាពិសេស​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ការពារ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ និង​ធានា​ការលូតលាស់​នៃ​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​។

​លើសពីនេះ រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្តព្រៃវែង ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដូចជា ចូលរួម​តាមដាន​ស្ថានភាព​ថ្លៃទំនិញ និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​បទ​ប​ញ្ញ​ត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​សហការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ ជាដើម​៕​

លោក អូន ព័ន្ធមុនីរ័ត្ន ៖ ចក្ខុវិស័យរដ្ឋាភិបាល គឺជំរុញអនុវត្តន៍កម្មវិធីកែទម្រង់នានា

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការ លើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នសាធារណៈគ្រប់ថ្នាក់ ការយកចិត្តទុកដាក់ពង្រឹង និងកែលម្អជាប់ ជាប្រចាំ តាមរយៈការបន្តជម្រុញអនុវត្តន៍យ៉ាងសកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការឆ្លើយតបតាម តម្រូវការរបស់ប្រជាពលរដ្ឋ។

លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានគណៈ អចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាល ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់កំណាត់ផ្លូវ 3KDI ក្រាលកៅស៊ូ DBST ប្រវែងជាង ៨ពាន់ម៉ែត្រ នៅឃុំស្វាយរមៀត ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ព្រឹកថ្ងៃទី៣០ ខែមិថុនា នេះបានលើកឡើងថា សមិទ្ធផលនៃការអភិវឌ្ឍ របស់កម្ពុជានាពេលកន្លងមកក្រៅពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជាក៏ទទួលបាននូវភាពជោគជ័យ ក្នុងចំណោមប្រទេសល្អដាច់គេទាំង ១០ ទូទាំងសកលោក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ និងត្រូវបានចាត់ចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាបផងដែរ ដែលចំពោះការ អភិវឌ្ឍន៍ទាំងអស់នេះ គឺបានកើតឡើងក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកទេសរដ្ឋមន្ត្រីបន្តថា ជាក់ស្តែងនៅក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត ប្រាកដ និយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាចាប់ប្រកាន់យកនូវការកែទម្រង់ជា បន្តបន្ទាប់ឥតងាកថយ គឺបានចាប់ផ្តើមពីភាពអត់ឃ្លានរុំារ៉ៃ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ និងបាន ឆ្លងកាត់ការកែទម្រង់ជាច្រើន ពោលគឺចង់ប្រែក្លាយកម្ពុជាជាប្រទេសអភិវឌ្ឍន៍គ្រប់បែបយ៉ាង ទាំងនៅ ទីក្រុង និងជនបទ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នេះដែរ លោក ប៊ុន ផេង ប្រធានគណៈកម្មាធិការគណបក្ស ស្រុកខ្សាច់ កណ្តាលបានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកខ្សាច់កណ្តាលមានការ អភិវឌ្ឍន៍ជាច្រើន ក្នុងនោះ ចំពោះផ្នែកសាធារណការ ស្រុកមានស្ពានបេតុងមានចំនួន ៣៦កន្លែង ស្ពានបេឡេ ៥កន្លែង ស្ពានយោល ៣កន្លែង ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងជាង ៧ម៉ឺនម៉ែត្រ ផ្លូវបេតុង ១០៩ខ្សែប្រវែងជាង ៤ម៉ឺនម៉ែត្រ ផ្លូវក្រាលគ្រួស ក្រហម ២៨ខ្សែ ប្រវែងជិត ៥ម៉ឺនម៉ែត្រ ផ្លូវលំដីស ៣២ខ្សែ ប្រវែងជាង ៧ម៉ឺនម៉ែត្រ ផ្លូវទំាងអស់បានប្រទាក់ក្រឡាដូចសរសៃឈាមយ៉ាងរស់រវើក នៅទូទំាង ១៨ឃុំក្នុងស្រុក ដែលបានឆ្លើយតបទៅនឹងទិសស្លោកថា មានផ្លូវ គឺមានក្តីសង្ឃឹម ៕

ហូ​វ ជី​វ៉ៃ និង​ណាក់​ក្បាល​ធំ អ្នក​ប៉ាវ​ផ្លូវ​រត់ការ​កាង​ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​វៀតណាម​

​ខេត្តរតនគិរី ៖ បច្ចុប្បន្ន​សកម្មភាព​ជួញដូរ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តរតនគិរី នាំ​ចេញទៅ​វៀតណាម​តាម​ច្រក​អន្តរជាតិ​ព្រំដែន​អូ​រយ៉ា​ដាវ កាន់តែ​គគ្រឹកគគ្រេង​ឡើងៗ ប៉ុន្តែ​លោក ថង សាវុន ជា​អភិបាលខេត្ត រួម​និង​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​មួយ​នេះ មិន​អើពើ​ករណីនេះ​ទេ ដោយ​ទុក​ឲ្យ​អ្ន​ទាំងពីរ និង​ពួក​ឈ្មួញ​ឈើ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាមតែ​ក្បាល​ចិត្ត បើទោះបីជា​មានការ​រិះគន់​ជាខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។​

​ប្រភពព័ត៌មាន​ពី​ច្រកព្រំដែន​អូរ​យ៉ា​ដាវ បាន​អះអាងថា ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់​ក្បាល​ធំ ( ឈ្មោះ​ហៅ​ក្រៅ )​គឺជា​អ្នក​រត់ការ​ផ្លូវ​កាង​ឈើ​ឲ្យ​ថៅកែ​វៀតណាម​ម្នាក់ (​សូម​លាក់​ឈ្មោះ​ទុក​សិន​) ក្នុង​មួយ​តោន​តម្លៃ​៤០០​ដុល្លារ ដោយ​ឲ្យ​ឈ្មោះ ទូច ជា​អ្នក​ចេញមុខ​ដឹកជញ្ជូន​ហើយ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់​ក្បាល​ធំ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រហូតដល់​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​។​

​ប្រភព​ដដែល បញ្ជាក់ថា ក្រៅពី​កាង​ឈើ​ល្មើសច្បាប់ ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ណាក់​ក្បាល​ធំ នេះ មាន​ឃ្លាំង​សំរាប់​ស្តុក​ឈើ​មួយកន្លែង​នៅ​ចំណុច​ក្បែរ​ស្ពាន​ស្រែ​ពក ព្រំប្រទល់​ទឹកដី​ខេត្តស្ទឹងត្រែង សម្រាប​ប់​ធ្វើការ​ផ្ទេរ​លើកដាក់​រថ​យន្ត រួច​ដឹកជញ្ជូន​បន្តទៅ​តាមផ្លូវ​ជាតិ​លេខ​៧៨ ឆ្លងកាត់​ទី​រួម​ខេត្តរតនគិរី មុខ​ភ្នែក​សមត្ថកិច្ច​រាប់សិប​ឡាន និង​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ ដោយ​បង្វែរ​ពី​ដឹក​តាម​រថយន្ត​យី​ឌុប​ខ្នាត​យក្ស មក​ដឹក​តាម​រថយន្ត​ខ្នាតតូច ជាក់ស្តែង​ឬថ​យន្ត​ទួរីស​គ្រឿង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC : ០៩០៩ ។ ប្រភព​បន្តថា ក្នុង​មួយខែៗ ក្រុម​នេះ អាច​ដឹកជញ្ជូន​បាន​រាប់រយ​តោន​ឯណោះ ដោយ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ណាក់​ក្បាល​ធំ ត្រូវ​ចំណាយ​ថ្លៃ​រត់ការ​បើកផ្លូវ​មិនតិចជាង ២​ម៉ឺន​ដុល្លារ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា ឈើ​ខាងលើនេះ​គឺ​ត្រូវបាន​ថៅកែ​ឈ្មួញ​វៀតណាម​ម្នាក់ ប្រមូល​ទិញ​ពី​តំបន់​មួយចំនួន​ក្នុង​ខេត្តរតនគិរី ដែលមាន​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់​ក្បាល​ធំ ចេញមុខ​រត់ការ​ផ្លូវ​ចាប់ពី​ចំណុច​ស្ពាន​ស្រែ​ពក ព្រំប្រទល់​ខេត្តរតនគិរី​រហូត​ទៅ​ដល់​ទឹកដី​វៀតណាម ដឹក​ចេញ​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​បំផុត ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ។
​ប្រភព​ដដែល​នេះ ក៏​បា​ម​និយាយ​រិះគន់​លោក​អភិបាលខេត្ត​រតនគិរី ថង សាវុន យ៉ាង​ធ្ងន់ៗ​ដែរ​ថា រឿង​បទល្មើស​ព្រៃឈើ លោក​អភិបាលខេត្ត​រូបនេះ រឹង​ត្រគាក​ស្តូក​មិន​អើពើ​ទេ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ​នានា​ដើម្បី​ទប់ស្កាត់ ឬ​បង្ក្រាប​បែបណាក៏ដោយ​។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ពី​ករណី​ខាងលើ លោក ហូ​វ ជី​វ៉ៃ និង ណាក់​ក្បាល​ធំ មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ខ​ល​មិន​ចូល​៕

ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២ កក្កដា នេះ​

​ភ្នំពេញ​៖ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ ហៅ​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​នឹង​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២​កក្កដា នេះ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។​

​ស្ពាន​អាកាស​មិត្តភាព កម្ពុជា​_​ចិន សែន សុខ ស្តុ​ប​ផ្សារ​ដី​ហុយ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ គឺជា​ស្ពាន​អាកាស​ទី​៥ មាន​ប្រវែង​៩០៥​ម៉ែត្រ វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​ទាំ ៥ របស់​រាជ ធានី ភ្នំពេញ នឹង​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។​

ដើម្បី​សម្រួល​ចរាចរណ៍​ក្នុងអំឡុងពេល​រៀ​ចំ​វិធី​សម្ពោធ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​_​ចិន​សែន សុខ នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ដោយ​សម្រេច​បិទ​ការធ្វើ​ចរាចរណ៍​ចេញ ចូល រាជធានី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី និង​ឆ្លងកាត់ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​_​ចិន​សែន សុខ ខាងលើនេះ ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ក្នុង​ថ្ងៃទី​២ កក្កដា ឆ្នាំ​២០១៨ គឺ​រថយន្ត​ដែល​ឆ្លង​គោលដៅ​នេះ ត្រូវ​ពង្វាង​ទៅធ្វើ​ចរាចរណ៍​នៅ​ផ្លូវ​ផ្សេង​វិញ ។​

ទី​១ ចំពោះ​រថយន្ត​ទេសចរណ៍​មកពី​ទិស​ខាងលិច តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​ពី​ព្រលានយន្តហោះ​ចូល​រាជធានី ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​លេខ​២០០៤​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង​ឬ​ផ្លូវ​២០១១ បត់​ឆ្វេង​ទៅ​ទិស​ខាងជើង​ឬ​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង តាមផ្លូវ​បេតុង​ឆ្ពោះទៅ​វត្ត​អង្គ​តា​មិញ​។​ទី​២ ចំពោះ​រថយន្ត​ទេសចរណ៍ តាម​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ទិសដៅ​ចេញ ក្រៅ​រាជធានី​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ពង្វាង​បត់​ឆ្វេង​ក្រោម​ស្ពាន​អាកាស ចូល​ផ្លូវ​ណ័​រ​ប្រ៊ី​ត ឬ​បត់​ស្តាំ​ត្រង់ ចំណុច​ក្រោម​ស្ពាន​អាកាស​ទៅ​មហាវិថី​ហាណូយ​។​ទី​៣ ចំពោះ​រថយន្ត​ទេសចរណ៍ ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​និង​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​តាម​បណ្តោយ​ផ្លូវ​ហាណូយ និង​ផ្លូវ​លេខ​១០១៩(​ណ័​រ​ប្រ៊ី​ត​) ត្រង់ចំណុច​ក្រោម​ស្ពាន​នេះ អនុញ្ញាតអោយ​ធ្វើចរាច​រ​ធម្មតា​។​

គួររំលឹកថា ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ ទទឹង ១៦.៥​ម៉ែត្រ ស្ថិតនៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ រុស្ស៊ី និង​ផ្លូវ​ហាណូយ (១០១៩) ដែលជា​គម្រោង ហិរញ្ញប្បទាន របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួលបាន​សិទ្ធិ​សាងសង់ ដោយ ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
សូមជម្រាបថា បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង​ហើយ គឺ​ទី​១ ស្ពាន​អា កាស ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ទី​២​ស្ពាន​អាកាស​៧​មករា ស្ថិតនៅ ស្តុ​ប ពេទ្យ​លោកសង្ឃ​ទី​៣​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទី​៤ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ និង​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​នេះ​ទី​៥៕​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ប្រធាន​មន្ទីរ​ថ្មី​ខេត្តព្រៃវែង ផ្តល់​សេវាសាធារណៈ​ជូន​វិស័យ​ឯកជន

​ព្រៃវែង ៖ ក្នុងឱកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​២៩ មិថុនា ២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​ទៅកាន់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំខេត្ត​ព្រៃវែង បង្កើន​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​កម្មវិធី​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ​មានប្រសាសន៍​ថា សូម​មន្ត្រី​ទាំងអស់ បន្ត​កិច្ចសហការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ និង​ហាង​លក់ទំនិញ​នានា និង​ចាត់វិធានការ​ដកហូត​រាល់​ទំនិញ​ដែល​ខូចគុណភាព ឬ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ យកទៅ​ដុត​កំទេចចោល ដើម្បី​ការពារ​សុខុមាលភាព​ប្រជាជន​។ លើសពីនេះ ត្រូវខិតខំ​ផ្តល់​សេវា​សារ​ធាណៈ​ឲ្យ​បានល្អ ជូន​វិស័យ​ឯកជន ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង កាន់តែ​មាន​ភាព​រីកចម្រើន​។​

​លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ដែល​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​ដឹកនាំ និង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ធ្វើ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់ និង​បាន​ជម្រាបជូន​អង្គពិធី អំពី​សមិទ្ធផល​ការងារ​សង្ខេប​របស់​ក្រសួងពាណិជ្ជកម្ម ជាពិសេស​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ការពារ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ និង​ធានា​ការលូតលាស់​នៃ​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​។

​លើសពីនេះ រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្តព្រៃវែង ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដូចជា ចូលរួម​តាមដាន​ស្ថានភាព​ថ្លៃទំនិញ និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​បទ​ប​ញ្ញ​ត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​សហការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ ជាដើម​៕​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រគល់​ភារកិច្ច​ថ្មី​ជូន​លោក ​សៅ សុខា និង​លោក ​ហ៊ុន ម៉ា​ណែ​ត​

​ភ្នំពេញ ៖ នៅក្នុង​សាលប្រជុំ ក្រសួងការពារជាតិ ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ បាន ធ្វើ​ពិធី​ប្រគល់​ភារកិច្ច​ថ្មី​ជូន​ដល់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង ឯកឧត្តម ឧ​ត្ត​ម​សេនី យ៍ ឯក ហ៊ុន ម៉ា​ណែ​ត ដោយមាន​ការអញ្ជើញ​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា ឯកឧត្តម អគ្គមេបញ្ជាការ អគ្គ​មេបញ្ជាការរង មេបញ្ជាការ យោធភូមិភាគ រួមទាំង នាយទាហាន មកពី​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​ជាច្រើនរូប ក្រោម​អ​ធិ​បេតី​ភាព សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

លោក នាយ​ឧ​ត្ត​ម​សេនី​យ៏ មាស សំអុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​អាន​នូវ​ប្រកាស ប្រគល់​ភារកិច្ច​ថ្មី ជូន​ដល់ អង្គពិធី ទាំងមូល​បាន​យល់​ជ្រាប ដោយ ប្រគល់​ភារកិច្ច​អគ្គមេបញ្ជាការ ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ​ជូន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង ប្រគល់​ភារកិច្ច នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​ខ​.​ភ​.​ម និង​ភារកិច្ច​មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក​ជូន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ កង យោធពលខេមរភូមិន្ទ មានការ​ឯកភាពគ្នា​ជា​ធ្លុង​មួយ​ដើម្បី​រក្សា​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដឹកនាំ មាតុភូមិ​កម្ពុជា ឱ្យមាន​ការរីក​ម្រើ​ន​លើ​គ្រប់​វិស័យ​ដូច​ពេល បច្ចុប្បន្ននេះ​៕